ព្រឹតិ្តការណ៍ថ្មីៗ

ពីមួយថ្ងៃទៅមួយថ្ងៃ! អ្នកទោសគ្រឿងញៀន កំពុងជាប់ឃុំឡើងចង្អៀតណែន, ស្នើស្ថាប័នតុលាការ ពន្លឿននីតិវិធី

6 ខែ មុន 50 តូ សុផល

រាជធានីភ្នំពេញ ៖ ស្របពេលដែលការអ្នកជាប់ទោសប្រមាណ ៣១.០០០នាក់ កំពុងជាប់ទោសក្នុងពន្ធនាគារ ដែលពេញចង្អៀតណែន ក្នុងពន្ធនាគារ

ហើយជាពិសេសភាគច្រើនអ្នកទោសក្នុងបទល្មើសគ្រឿងញៀននោះ សម្តេចក្រឡាហោម បានស្នើឲ្យមានការគ្រប់គ្រងពន្ធនាគារ និងការស្តារនីតិសម្បទារ នៅក្នុងពន្ធនាគារ និងស្នើឲ្យស្ថាប័នតុលាការ ពន្លឿនការដោះស្រាយកាត់ក្តី ជនល្មើសគ្រឿងញៀន។

សម្តេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ​ ឆ្នាំ២០១៩ សន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង​ បានថ្លែងថា “កិច្ចការពាក់ព័ន្ធការគ្រប់គ្រងពន្ធនាគារ និងការស្តារនីតិសម្បទារ នៅក្នុងពន្ធនាគារ ដែលមានចំនួន៣១.០០០នាក់ ដែលក្នុងនោះ មានអ្នកដែលពាក់ព័ន្ធនឹងគ្រឿងញៀន ប្រហែល២ភាគ៣ ឬក៏ជិត២ភាគ៣ ។ យើងបានឃើញតួលេខនេះ បានយើងយកចិត្តទុកដាក់បង្រ្កាបបទល្មើសគ្រឿងញៀន ។

សម្តេចក្រឡាហោម បានថ្លែងបញ្ជាក់ថា “យើងកំពុងសហការជាមួយ នឹងស្ថាប័នតុលាការ ឬមិនហ៊ាននិយាយថា ជំរុញឲ្យគាត់ពន្លឿនអ្វីយ៉ាងម៉េចទេ គឺសហការ ក្នុងន័យពន្លឿននីតិវិធី ប៉ុន្តែការសម្រេចបែបណានោះ គឺទៅលើស្ថាប័នតុលាការ ក្នុងការកាត់ក្តី ពីព្រោះថាបើមិនអ៊ីចឹងទេ វាសល់ច្រើន អ្នកដែលមិនទាន់កាត់ក្តី ។ នេះជាបញ្ហាដែលយើង នឹងមានការប្រជុំពិសេសមួយទៀត ដោយឡែកមួយទៀត ទាក់ទងនឹងកិច្ចការនោះ”៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!