ព្រឹតិ្តការណ៍ថ្មីៗ

ស្រីស្អាតប្តឹង ប៉ូលីសភ្នំពេញថ្មី ព្រោះតែរឿងចឹងសោះ

2 ខែ មុន 170 តូ សុផល

ភ្នំពេញ ៖ ស្នេហ៍ខុសសញ្ជាតិ ស្គាល់ សុំស្នេហ៍ ទើបតែបាន១២ថ្ងៃ ចុះស្នេហាអភ័ព្វអ្វី កើតរឿង ល្អក់កករក្នុងចិត្ត

ដោយសារខាងប្រុសជាជនជាតិចិន បុិនណាស់ខាងរឿងប្រច័ណ្ឌ ខណៈដែលជិះឡាននាំគ្នាដើរលេង បំណងរកកាដូ ថ្ងៃ១៤កុម្ភៈ សារសងសម្តីប្រទូស្តពាក្យ ចុះពីលើរថយន្តទាញបានដុំថ្មគប់បែកកញ្ចក់រថយន្ត ផ្អើលឆោឡោ ប្តឹងប៉ូលីសចាប់ខ្លួន កាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆឆ្នាំ២០១៩ នៅចំណុចមុខចហាងអង្គរធំ ផ្លូវ១០១៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ជនបង្ក ឈ្មោះ XUB0 ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរកម្មកររោងចក្រ ស្នាក់នៅក្នុងរោងចក្រ គាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ៣១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្រ្តីជាតួរអង្គដើមបណ្តឹងមាន ឈ្មោះ ព្រហ្ម សុធារ័ត្ន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ៣ ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

តាមប្រភពមួយបានឲ្យដឹងថា ជនជាតិចិន ជាជនបង្ក និង អាជីវករ ជាស្រ្តីខាងលើ ស្គាល់គ្នាទើបតែបាន១២ថ្ងៃទេតាមរយៈអ្នកបកប្រែម្នាក់ សុំស្នេហ៍ សុំស្រឡាញ់ រាប់ជាសង្សារ តែកំពុងស្ថិតក្នុងការគិតពិចារណាពីភាគីខាងស្រី ចាំមើលថាតើខាងប្រុស មានកាដូអ្វី ថ្ងៃ១៤កុម្ភៈ ។ ប្រភពបន្តទៀតថា ទំនាក់ទំនងមិនទាន់ស្អិត ចិត្តស្រីនៅរារែក ទាក់ពាក្យ ទាក់សម្តី ណាត់ខាងស្រីដើរលេង ស្វែងរកកន្លែង ជាកូ ក្នុងថ្ងៃ១៤កុម្ភៈ ហើយភាគីខាងស្រីបើករថយន្ត ទៅយកសង្សារ ដល់រោងចក្រកាណាឌីយ៉ា មកលេងផ្ទះខ្លួននៅភូមិដីថ្មី ទិញស្រាមួយថូ ផឹកស្រវឹងឡើងទន់សម្តី កាដូស្នេហាថ្មី ស្រីលែងចង់បាន ដោយសារ សង្សារដូចជាប្រច័ណ្ឌពេក ទាស់ពាក្យ ទាស់សម្តី ថ្នឹងថ្នាក់ ក៏ដឹកជនជាតិចិនខាងលើ ថាបើកដើរលេងមួយជុំហើយ នឹងដឹកជូនទៅរោងចក្រវិញ លុះដល់ចំណុចកើតហេតុ ជនសង្ស័យ ចាប់ទាញហ្វ្រាំងដៃជាប់ ឈប់រថយន្ត ចុះរើសបានដុំថ្ម គប់បែកកញ្ចក់រថយន្តមួយផ្ទាំងខាងស្តាំ «ចាំយកទៅកាដូស្នេហ៍ថ្មី» ខាងស្រីទ្រាំលែងបានប្តឹងប៉ូលីសចាប់ខ្លួន ។

បើតាមសម្តីភាគីខាងស្រីវិញបានឲ្យនៅប៉ុស្តិ៍ប៉ូលិសនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះឲ្យដឹងថា តាំងពីស្គាល់រាប់អានគ្នាជាមួយបុរសជនជាតិចិនរូបនេះ ដូចជាប្រច័ណ្ឌច្រើន ខឹងគាត់ច្រើនលើកហើយ ក្នុងអំឡុងទើបស្គាល់១២ថ្ងៃនេះ កញ្ចក់រថយន្តបែក២ដងទាំងលើកនេះ ទើបទ្រាំលែងបាន ប្តឹងប៉ូលិសតែម្តង ។

ជនជាតិចិនបង្កខាងលើ មិនទាន់បានរកកាដូឲ្យស្រី ស្នេហ៍ថ្មី ក្មុងថ្ងៃ១៤កុម្ភៈផង ត្រូវបានសង្សារប្តឹងប៉ូលីសចាប់ខ្លួន ចាត់ការតាមនីតិវិធី ក្នុងការចោទប្រកាន់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដោយចេតនា ហើយសមត្ថកិច្ចឃាត់ខ្លួននាំទៅប៉ុស្តិ៍ភ្នំពេញថ្មី ផ្អែកតាមបណ្តឹង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!