ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត អតីតឧកញ៉ា ហូរ ចំរើន ត្រូវសាលាឧទ្ធរណ៍សម្រេច មិនឱ្យនៅក្រៅឃុំទេ

3 ខែ មុន 57 តូ សុផល

ភ្នំពេញ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី ១៤កម្ភៈ ឆ្នាំ២០១៩នេះ បានសម្រេចបន្តឃុំខ្លួនអតីតឧកញ៉ា ហូរ ចំរើន

រហូតដល់តុលាការសម្រេចក្នុងអង្គសេចក្ដី ពោលគឺមិនដោះលែងអោយនៅក្រៅឃុំតាមតាមការសុំរបស់ជនជាប់ចោទនោះទេ ។

កាលពីព្រឹកថ្ងៃទី ០៨កុម្ភៈឆ្នាំ២០១៩កន្លងទៅសភាសើបសួរសាលាឧទ្ធរណ៍បានលើកយកសំណុំរឿងមុនអង្គសេចក្ដីសុំនៅក្រៅឃុំរបស់អតីតឧកញ៉ាហូរ ចំរើន មកបើកសវនាការស្ងាត់ៗតាមរូបភាពអសាធារណៈ ។

ជនជាប់ចោទហូរ ចំរើន ត្រូវបានអនុរ័ក្សពន្ធនាគារព្រៃសបញ្ជូនមកនៅចំពោះមុខសភាសើបសួរអមដោយមេធាវីគូរក្ដីនៃរឿងព្រហ្មទ័ណ្ឌ ។

ក្រោយពីបញ្ចប់នៃការលើកសំអាងហេតុរបស់ជនជាប់ចោទរួចមក ក្រុមប្រឹក្សាតុលាការបានសម្រេចកំណត់យកថ្ងៃទី ១៤កុម្ភៈឆ្នាំ២០១៩ខាងមុខ ដើម្បីប្រកាសសាលដីកា ។

អ្វីជាការកត់សម្គាល់ ជនជាប់ចោទហូរ ចំរើន មិនត្រូវបានមន្ត្រីពន្ធនាគារអោយស្លៀកសម្លៀកបំពាក់ជាអ្នកទោសទេ ហើយថែមទាំងយកកងការពារឯកជនប្រមាណ១០នាក់មកកាងការពារទៀតផង ធ្វើដូចជាអគ្គនាយកដ្ឋានពន្ធនាគារមួយទាំងមូលគ្មានសមត្ថភាពក្នុងការការពាសុវត្ថិភាពជនជាប់អ៊ីចឹង ។

ពាក់ព័ន្ធនិងសំណុំរឿងមុនអង្គសេចក្ដីដែលសភាសើបសួរលើកយកមកបើកសវនាការនេះ ត្រូវបានមន្ត្រីសាលាឧទ្ធរណ៍បង្ហើបអោយដឹងថាជារឿងក្ដីដែលលោកហូរ ចំរើនលួចយកដីរបស់ក្រុមហ៊ុនកូរ៉េមួយទៅដាក់បញ្ចាំធនាគារយកប្រាក់ចំនួន៩លានដុល្លារ រឿងចេញសែកស្អុយ និងឆបោក ។

ដើមបណ្ដឹងក្នុងរឿងក្ដីថ្មីនេះឈ្មោះ Kim Myungil ឆ្នាំកំណើត ១៩៥៨ ជនជាតិកូរ៉េ សញ្ជាតិខ្មែរ មានទីលំនៅផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងពោធ៍ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ជាអតីតប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KTC ជាសហគ្រាសឯកបុគ្គលទទួលខុសត្រូវមានកំរិត បានប្ដឹងឈ្មោះហូរ ចំរើន ឆ្នាំកំណើត១៩៨១ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ ៣៧២ ផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ពីបទ ឆបោក បទរំលោភលើទំនុកចិត្ត បទមិនបំពេញកតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តកាលពីអំឡុងឆ្នាំ២០១៥ ។

កាលពីអំឡុងឆ្នាំ២០១៥ លោក KIM YUNGIL បានលក់ដីរបស់ក្រុមហ៊ុនKTC ដែលមានទីតាំងនៅផ្លូវទំនប់កប់ស្រូវ ក្នុងភូមិត្រពាំងពោធ៍សង្កាត់គោករការ ខណ្ឌព្រែកព្នៅ អោយឈ្មោះ ហូរ ចំរើន តាមរយៈការចរចារពីឈ្មោះ លី ធុច ដែលបានណែនាំអោយស្គាលហូ ចំរើន ហើយបានធ្វើកិច្ចព្រមព្រៀងទិញលក់ដីចុះថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ២០១៥ ។ ក្រោយពីចុះកិច្ចព្រមព្រៀងបានមួយខែ គូរភាគីទិញ លក់ បានកែប្រែកិច្ចព្រមព្រៀងបន្ថែមចុះថ្ងៃទី ២២ធ្នូរ ឆ្នាំ២០១៥ និងមានធ្វើលិខិតកិច្ចសន្យាចុះថ្ងៃទី ២២ធ្នូ ឆ្នាំ២០១៥ដោយផ្ដិតមេដៃផ្ទេរក្រុមហ៊ុនរួមទាំងអចលនវត្ថុទាំងអស់អោយមកភាគីលោក KIM YUNGIL វិញនៅមុខមន្ត្រីក្រសួងពាណិជ្ចកម្ម ដើម្បីធានាការទូទាត់ប្រាក់ជាបន្តបន្ទាប់តាមរយៈមូលប្បទានប័ត្រ។ ប៉ុន្តែមូលប្បទានប័ត្រទាំងអស់សុទ្ធតែគ្មានប្រាក់សំរាប់ទួទាត់ ។ ហើយលោកហូរ ចំរើនចេះតែគេចវេសរហូត និងពន្យាពេលរហូតដោយការពន្យាពេលម្ដងៗសុទ្ធធ្វើឡើងនៅចំពោះមុខលោកលី ធុច ។ ទើបនៅថ្ងៃទី ១៨មិថុនា ឆ្នាំ២០១៧ ហូរ ចំរើនបានប្រើល្បិចថានឹងបញ្ចប់ការទិញលក់ដោយប្រគល់ដីទាំងអស់អោយមកលោកKIM YUNGIL វិញនៅខែមិថុនា ឆ្នាំ២០១៧ ។ ដោយសារមិនចង់មានទំនាស់តទៅទៀតលោកKIM ក៏រងចាំការផ្ទេរសិទ្ធមកវិញ ប៉ុន្តែលោកហូរ ចំរើន ចេះតែថាកំពង់ដំណើរការផ្ទេរសិទ្ធ ។ លុះក្រោយមកទើបលោកKIM ដឹងថាហូរ ចំរើន កាត់ឈ្មោះចេញពីដីរបស់ក្រុមហ៊ុនដោយមិនអោយលោកKIM ដឹង ហើយបានយកទ្រព្យទាំងនោះទៅដាក់បញ្ចាំនៅធនាគារយកប្រាក់ចំនួន៩លានដុល្លារទៅបាត់ហើយ ។

ទង្វើទាំងនេះបង្ហាញពីភាពទុច្ចរិតរបស់ឈ្មោះហូរ ចំរើន ដែលបានរៀបចំគំរោងបោកបញ្ឆោតសុីដាច់ទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុនKTC ។

នៅក្នុងពាក្យបណ្ដឹងរបស់លោកKIM YUNGIL បានទាមទារយកដីរបស់ក្រុមហ៊ុនមកវិញ សំណូមពរអោយតុលាការចោទប្រកាន់ផ្ដន្ទាទោសឈ្មោះហូរ ចំរើនតាមច្បាប់ និងទាមទារជំងឺចិត្តចំនួន៥សែនដុល្លារ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!