ព្រឹតិ្តការណ៍ថ្មីៗ

ចេញសែកស្អុយ ត្រូវអាវុធហត្ថចាប់បញ្ជូន ទៅតុលាការ

5 ថ្ងៃ មុន 114 តូ សុផល

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំៗ២០១៩នេះ

បានបញ្ជូនខ្លួន បុរសសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំបពេញ ពាក់ព័ន្ធ ករណី រំលោភលើទំនុកចិត្ត និងចេញសែកគ្មានសាច់ប្រាក់។

បើតាមសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ខាត់ គន្ធី ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅផ្ទះលេខ២៤០ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ត្រូវកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញ នៅក្នុងភោជនីយដ្ឋាន មួយកន្លែងក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ការឃាត់ខ្លួនធ្វើឡើងតាមដីកា របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ បទល្មើស រំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ កន្លងទៅ។

បច្ចុប្បន្ន ជនសង្ស័យ កំពុងស្ថិតក្រោមការសាកសួរ របស់តំណាងអយ្យការ ដើម្បីពិនិត្យ និងសម្រេចតាមផ្លូវច្បាប់៕ ដោយ៖ ប្អូនធម៌

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!