ព្រឹតិ្តការណ៍ថ្មីៗ

នារី ២ នាក់ ជិះម៉ូតូ បុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់

1 សប្តាហ៍ មុន 65 តូ សុផល

កោះកុង៖ នារី ២ នាក់ ជិះម៉ូតូ បុករថយន្តពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ករណីនេះ បានកើតឡើង វេលាម៉ោង ៦និង៣០នាទីព្រឹក នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០១៩ នៅចំណុច លើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង) បណ្តាលអោយរងរបួសចំនួន ២ នាក់ ស្រី ក្នុងនោះធ្ងន់ ១ នាក់ បច្ចប្បន្ន ជនរងគ្រោះ បានបញ្ជូនព្យាបាលទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកឯម៉ូតូ និងរថយន្តបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ។
គួរបញ្ជាក់ផងដែរថា រថយន្តដឹកកម្មកររោងចក្រ បានខូចនៅលើស្ពាន ក៏មានការផ្លាស់ប្តូរកម្មករទៅរថយន្តថ្មីមួយទៀត ហើយម្ចាស់អង្គុយនៅលើរថយន្តផ្នែកខាងក្រោយ ដើម្បីរងចាំជាងមកជួសជុល ក៏ស្រាប់តែម៉ូតូ មួយគ្រឿងជិះមកពីក្រោយតែម្តង ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!