រាជធានីភ្នំពេញ ៖ យុវជន២នាក់ រងរបួសបែកក្បាលនិងបាក់ដៃ បន្ទាប់ពីជិះម៉ូតូឌ្រីមសង់មួយគ្រឿងឌុបគ្នា គេចពីក្រុមក្មេងស្ទាវមួយក្រុមទៀតមានគ្នាជិត១០ម៉ូតូ ដេញតាមពីក្រោយ ដោយសារតែភ័យ ក៏ជិះបត់បញ្ច្រាសទិសផ្លូវក្រោមដីស្ពានអាកាស៥មករា ក៏ជ្រុលទៅបុកចំពេញទំហឹងកង់បី Pass App ឌុបគ្នា៥នាក់ បណ្ដាលឲ្យអ្នកបើកបររងរបួសធ្ងន់ ឃេីញដូច្នេះក្រុមក្មេងស្ទាវដែលជិះតាមនោះ ក៏បត់ត្រលប់ក្រោយរត់គេចបាត់ស្រមោលអស់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើកាលពីវេលាម៉ោង០១:៣២នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវក្រោមដី ចំណុចស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីយុវជនរងគ្រោះទាំង២នាក់បានរៀបរាប់ប្រាប់ឲ្យ TNN ដឹងថា នៅមុនពេលកើតហេតុ រូបគេទាំងពីរបានជិះម៉ូតូមួយគ្រឿង ម៉ាក Honda Dream 110Cc (សង់ប៊ិច) ពណ៍ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1M-0796 ឌុបគ្នា មកពីម្ដុំពោធិ៍ចិនតុងបំណងជិះដេីរលេងកោះពេជ្រសិន ហេីយចាំត្រលប់មកវិញចូលក្លឹបរាំលេងបន្តទៀត តែនៅពេលមកដល់ចំណុចស្តុបសន្ធរម៉ុក ស្រាប់តែឃើញលេខមុខក្មេងស្ទាវមួយក្រុម មានគ្នាជិត១០ម៉ូតូ បានជិះដេញតាមពីក្រោយ ទើបពួកគេទាំង២នាក់ បត់ឡេីងផ្លូវមួយ ទៅផ្លូវមួយទៀត នៅតែឃើញក្រុមក្មេងស្ទាវខាងលើនោះ ដេញតាមពីក្រោយមកកាន់តែកៀកពួកគេទាំង២នាក់ហេីយ ទេីបធ្វេីឲ្យពួកគេ ភ័យខ្លាចក្រុមក្មេងស្ទាវទាំងនោះ ធ្វេីសកម្មភាពវាយប្លន់យកម៉ូតូរបស់ខ្លួនពេក លុះមកដល់គល់ស្ពានអាកាស៥មករា ពួកគេក៏សម្រេចចិត្ត បត់ចូលមកជិះបញ្ច្រាសទិសចរាចរណ៍ ក្រោមស្ពានអាកាស៥មករា រួចក៏ងាកមេីលក្រោយ ឃេីញក្រុមក្មេងស្ទាវទាំងនោះបត់តាមមកទៀត ទេីបពួកគេបន្ថែមល្បឿនបានបន្តិចក៏ជ្រុលទៅបុកកង់បី PassApp មួយគ្រឿង ពណ៍លឿង ពាក់ស្លាកលេខភ្នំពេញ 1HG-3673 ពេញទំហឹងតែម្ដង បណ្ដាលឲ្យពួកគេទាំង២នាក់ រងរបួសធ្ងន់ ដោយម្នាក់ត្រូវដៃឆ្វេង និងម្នាក់ទៀតរបួសបែកក្បាលចំណែកឯម្ចាស់កង់បី រងរបួសធ្ងន់ រីឯអ្នករួមដំណេីរលេីកង់បី PassApp នោះគ្រាន់តែរលោតដៃជេីងបន្តិចបន្តួចប៉ុណ្ណោះ ។
ចំណែកឯអ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមភ្លាមផងដែរ។ ខណៈដែលយុវជន២នាក់ ដែលជាអ្នកបើកបរម៉ូតូត្រូវបានអ្នករួមដំណើរលើកង់បីនិងឃាត់អោយនៅកន្លែងកើតហេតុដើម្បីរង់ចាំសមត្ថកិច្ចចុះមកជួយសម្របសម្រួល។
បច្ចុប្បន្នក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដែរ រួចអោយភាគីទាំងសងខាង ធ្វេីការដោះស្រាយគ្នាមួយជំហានសិន ដោយភាគីខាងកង់បី PassApp ទារសំណង៥០០ដុល្លារ ហេីយភាគីខាងម៉ូតូទាំង២នាក់នោះ មានលទ្ធភាពត្រឹមតែ២០០ដុល្លារប៉ុណ្ណោះ ទេីបដោះស្រាយគ្នាមិនត្រូវ ទេីបសមត្ថកិច្ចក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចផ្នែកវាស់វែងនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចុះមកវាស់វែង រួចយកមធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដេីម្បីរង់ចាំធ្វើការដោះស្រាយបន្តពេលក្រោយទៀត៕ (អត្ថបទរូបភាព បងម៉េង)
Tag: គ្រោះថ្នាក់ចរាចរណ៍