ព្រឹតិ្តការណ៍ថ្មីៗ

បេសកម្ម ៣ថ្ងៃ៣យប់ ត្រូវបានបញ្ចប់ បង្ក្រាប បក្ខពួកក្រុមចោរប្លន់យកម៉ូតូ និងឆក់ យ៉ាងសកម្មក្នុងភូមិសាស្ត្រ សង្កាត់ព្រែកថ្មី ច្បារអំពៅ និងក្នុងរាជធានីភ្នំពេញ​ (៧នាក់សោះ ចេញធ្វើសកម្មភាព​ ១៥ករណី)

6 ខែ មុន 30 តូ សុផល

រាជធានីភ្នំពេញ​ ៖ សភាពការណ៍ក្រុមចោរប្រដាប់អាវុធ​ ដែលតែងតែចេញប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ យ៉ាងសកម្មក្នុងភូមិសាស្រ្តភូមិកោះក្របី ផ្លូវ៣៦៩ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងអំឡុងពេល​ថ្មីៗនេះ​ តែដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១០ និងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបើកការស្រាវជ្រាវ កំណត់មុខសញ្ញា និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៧នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋ​ ចំនួន​សរុប ១៥ករណី ។ 

ដែលក្នុងនោះមានដូចជា ករណីទី១  អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (ធាក់ប្លន់យកម៉ូតូមិនបានសំរេច បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស) នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០២:៣០នាទីរំលងអាធ្រាត ។ ជនរងគ្រោះឈ្មោះ អ៊ុំ ថុន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ មុខរបរ បុគ្គលិកកាស៊ីណូណាហ្គា រងរបួសលើផ្ទៃមុខដៃ និងជង្គង់ ។ 

-ករណីទី២  អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាកBERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ) ចំណុចក្រោមស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៤:៣០នាទីទៀបភ្លឺ។ ជនរងគ្រោះឈ្មោះ ណុប បូរាណ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

សម្ភារៈបាត់បង ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GN-3204​ ។ 

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាក BERETTA លេខPZ១៨២៩៨ ប្រើហ្គា​សបាញ់គ្រាប់ឃ្លី​កង់ ភ្ជុងយកម៉ូតូមិនបានសំរេច) នៅចំណុចតាមបណ្តោយវិថីឈ្នះឈ្មះ  ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៣:០០នាទីទៀបភ្លឺ។ 

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ទោស (យកអាវុធខ្លីម៉ាកBERETTA លេខPZ១៨២៩៨ ប្រើហ្គាសបាញ់គ្រាប់ឃ្លីកង់ភ្ជង់យកម៉ូតូ) នៅចំណុចជិតវត្តកោះក្របី ផ្លូវលំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល០២:៣០នាទីទៀបភ្លឺ ។ 

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ខ្មៅ) នៅចំណុចមុខផ្ទះលេខ៧៤១ ផ្លូវព្រះមុន្នីវង្ស ក្រុម១០ ភូមិ៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២៣និង៤៥នាទី។ ជនរងគ្រោះឈ្មោះ សួន ហុក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិសិង្ហបូរី កាន់លិខិតឆ្លងដែនលេខ E៥៥៩៤១៥៤F ស្នាក់នៅផ្ទះជួលលេខ ៤៧អឺ០ ផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ អ្នកគ្រប់គ្រង។ សម្ភារៈបាត់បង់ ទូរសព្ទ័ដៃម៉ាក IPhone X ពណ៌ខ្មៅ ចំនួន ០១គ្រឿង។ 

ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ) ស្ថិតនៅចំណុច មុខផ្សារទួលទំពូង ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៩ និង៣៤នាទី ។ 

ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃម៉ាក IPhone 6Plus ពណ៌ ខ្មៅ) នៅចំណុចចំហៀងទូរគមនាគមន៍កម្ពុជា ផ្លូវព្រះសីហនុ (មណ្ឌល១) សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី។ 

ករណីទី៨ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃម៉ាក Oppo F៩ ពណ៌ក្រហម) ស្ថិតនៅចំណុចស្តុបបូកគោ ផ្លូវព្រះមុន្នីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១និង០០នាទី។  

ករណីទី៩ អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Oppo F៧ ពណ៌) នៅចំណុចក្រោយព្រះបរមរាជវាំង ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២១និង០០នាទី។

ករណីទី១០ អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ ខ្មៅ) នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២២និង០០នាទី។ 

ករណីទី១១ អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Iphone ៦Plus ពណ៌ខ្មៅ) នៅចំណុចផ្សារអ៊ីនអន ផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី ។ 

ករណីទី១២ អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Iphone ៦plus ពណ៌ស) នៅចំណុចស្ថានទូតបារាំង ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង២០និង៣០នាទី។ 

ករណីទី១៣ អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Oppo F៧ ពណ៌ មិនចាំ) កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង២២និង០០នាទី។ 

ករណីទី១៤ អំពើលួចមានស្ថានទម្ងន់ទោស(ទូរស័ព្ទដៃ ម៉ាក Iphone ៦Plus ពណ៌ស) នៅចំណុចភ្លើងស្តុប៤២ជាន់ ផ្លូវព្រះមុន្នីវង្សកែង ផ្លូវព្រះសីហនុ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី ។ 

ករណីទី១៥ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ ម៉ាក Vivo ពណ៌ខ្មៅ​)​ នៅចំណុចចំហៀងសាលាទួលទំពូង ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង២០និង៣០នាទី ។

ជនសង្ស័យឃាត់ ១-ឈ្មោះ មឿន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី២ វិទ្យាស្ថានបច្ចេកទេសព្រះកុសមៈ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

២-ឈ្មោះ ផាត់ ដារ៉ាវីត ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី១១ វិទ្យាល័យព្រែកឯង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០២និង៣០នាទី នៅចំណុចផ្លូវរោងចក្រថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

៣-ឈ្មោះ ឡេះ ហ្វាហ្វី ហៅ ហ្វី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មកររោងចក្រស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០៧និង៣០នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

៤-ឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ 

មុខរបរ បុគ្គលិកធនាគារក្រេប៉ូ (គ្រួសាររីករាយ)​ ស្នាក់នៅបន្ទប់ជួលផ្ទះលេខ៥៤៦ ផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២២ និង០០នាទី នៅចំណុចបន្ទប់ជួលផ្ទះលេខ៥៤៦ ផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ 

៥-ឈ្មោះ សឿន សានវិសុខ ភេទប្រុស ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលកំសាន្តរ៉ុក​ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៣០នាទី នៅចំណុចផ្ទះជួលគ្មានលេខ  ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ 

៦-ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ 

 -មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្កកណ្តាល។ ឃាត់ខ្លួនថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១១ និង ៣០ នាទី នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

៧-ឈ្មោះ ស៊ុន សុភក្រ្តា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ

 មុខរបរ មិនពិតប្រាកដ​ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ឃាត់ខ្លួនថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០០និង១០នាទី រំលងអាធ្រាត នៅចំណុចផ្ទះភូមិច្រាំងបាក់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

វត្ថុតាងចាប់យក​ ៖ ម៉ូតូម៉ាក ហុងដាប៊ិត ពណ៌ផ្កាឈូក សេរីឆ្នាំ២០១៧ លេខតួ៩០០១៦៣៩ លេខម៉ាស៊ីន ៩០០១៧៩៨ ពាក់ស្លាកលេខភ្នំពេញ 1GQ-7211 ចាប់យកពីឈ្មោះ មឿន កក្កដា។ 

-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៣ លេខតួ-លេខម៉ាស៊ីន៨៨៦៦៤៦២ ពាក់ស្លាកលេខ កណ្តាល១O-៧០២៦ ចាប់យកពីឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ។ 

-អាវុធខ្លីម៉ាក BERETTA លេខ ១៨២៩៨ ចំនួន ០១ ដើម ប្រើហ្គាស បាញ់គ្រាប់ឃ្លីកង់ គ្មានបង់ ចំនួន ០១ ដើម ចាប់យកពីឈ្មោះ សឿន សានវិសុខ។ 

-ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៩ លេខតួ-លេខម៉ាស៊ីន ៥៣៧៣៩៧១ ពាក់ស្លាកលេខភ្នំពេញ១HI-៣៧៤៥ ចាប់យកពីឈ្មោះ ស៊ុន សុភក្រ្តា។

-ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ ២០១៨ លេខតួ-លេខម៉ាស៊ីន ៥២៤៧៥៧៩ ពាក់ស្លាកលេខតាកែវ១P-៧៩៦០ ចាប់យកពីឈ្មោះ ស៊ុន សុភក្រ្តា។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ (សម្រួលអត្ថបទ​ ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!