ព្រឹតិ្តការណ៍ថ្មីៗ

លើកស្ទួយមុខមាត់ ចៅហ្វាយក្រុងភ្នំពេញ សង់រោងការ បិទផ្លូវជិតឈឹង!

1 សប្តាហ៍ មុន 311 តូ សុផល

ភ្នំពេញ ៖ អ្នកដំណើរត្រូវឆ្លងកាត់តាមបណ្តោយផ្លូវ៣៦៦ ភ្ញាក់ព្រើត បន្ទាប់ពីរោងមង្គលការមួយ បាន សង់រោង បិទផ្ជិតកំណាត់ផ្លូវតែម្តង នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ លើកំណាត់ផ្លូវ៣៦៦ កែងផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។

ពលរដ្ឋជួបឃើញ លាន់មាត់គ្រប់គ្នា រោងការខាងលើ សង្ស័យជាការកូនលោកធំ ឬ អ្នកមានហើយមើលទៅ ទើបបានជាហ៊ានសង់រោងការបិទកំណាត់ផ្លូវបែបនេះ បើពលរដ្ឋ រាស្រ្តសាមញ្ញ ច្បាស់ហើយ អាជ្ញាធរមិនអនុញាតិ បានត្រឹម៣ភាគ៤នៃទទឹងផ្លូវ តែបើរោងមួយនេះ ជិតឈឹង ដាក់ទាំងប៉ារ៉ាស់ ឃាំង យ៉ាងស្រស់សង្ហាទៅទៀត ។

យោងតាម ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ប្រាប់ TNN កាលពីម៉ោង ២២ និង ៥២នាទីយប់ថ្ងៃទី ១៣ កុម្ភៈ ២០១៩ នេះ ថា ក្រោយទទួលបានដំណឹងពីការសង់រោងការបិទផ្លូវ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាអោយកម្លាំងអោយរើចេញហើយ!

គួររំលឹកដែរថា ក្នុងកិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១២​កញ្ញា​នេះ លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​និង​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ ត្រូវ​ចាត់​មន្ត្រី​ចុះត្រួតពិនិត្យរាល់ការសុំច្បាប់ និង​សាងសង់​រោង​បុណ្យ ​ឬ​រោងការ​ណា​ ដែល​បិទផ្លូវ​ទាំងស្រុង គឺ​មិន​អនុញ្ញាត​ឡើយ និង​ត្រូវ​ជម្រុញ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់ និង​ការ​ណែនាំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ ចៀសវាង​​​មានការ​ថ្នាំងថ្នាក់​ពី​ប្រជាពលរដ្ឋ ។

លោកឃួង ស្រេង បាន​លើក​ឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខណ្ឌ សង្កាត់ និង​កំលាំង​មាន​សមត្ថកិច្ច ត្រូវ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បានជា​ប្រចាំ​ ចំពោះ​ការ​សាងសង់​រោង​បុណ្យ​ ​រោងការ ធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ដែល​ប្រជាពលរដ្ឋ​ថ្នាំងថ្នាក់ ​នា​ពេល​កន្លង​មក​នោះ គួរ​​ម្ចាស់​រោង​បុណ្យ ឬ​រោងការ រក​ទីតាំង​ណា​ ដែល​សម​ស្រប មិន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ ដូច​ជា ទី​អារាម តាម​ភោ​ជនី​យ​ដ្ឋា​ន ឬ​ទីតាំង​ណា​ដែល​​សមរម្យ ​។

រោងការសង់នៅផ្លូវលេខ៣៦៦កែង១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ផ្ទះឯកឧត្ត ថោង វល័ក្ខ សង់បិទផ្លូវ ហើយមានការចុះផ្សាយពីសារព័ត៌មានក្នុងស្រុកនានា បានធ្វើការរុះរើកែសម្រួលទុកផ្លូវសំរាប់ចរាចរណ៍ តាមការណែនាំរបស់អាជ្ញាធរខណ្ឌហើយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!