ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ សូមប្រកាសស្វែងរកសាច់ញាតិជនរងគ្រោះ ជាបន្ទាន់ !

2 ខែ មុន 107 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១៨:០៧ នាទី យើងទទួលពត៌មានថា

មានករណីគ្រោះថ្នាក់មួយកើតឡើង ( ជិះដួលខ្លួនឯង) នៅចំណុចឡូត៏កៅស៊ូ ៤.១០ C ស្ថិតនៅភូមិ៣.១០ សង្កាត់សួង ក្រុងសួង ។ ក្រោយទទួលបានពត៌មានជំនាញ បានចុះដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះដេកស្លាប់ នៅលើថ្នល់កៅស៊ូ ។

– ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ (គ្មានអត្តសញ្ញាណបណ្ណ័ គ្មានទូរសព្ទ័ គ្មានអ្វីសំគាល់ឡើយ ) ។

-ពាក់អាវដៃវែង ពណ៌ប្រផេះ ឆ្នូត ខោជើងវែង ពណ៌ដី ម៉ូតូសេ ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ព្រះវិហារ 1A 6705 សេរី ២០១២ ។ សូមទំនាក់ទំនងទៅអធិការដ្ឋានក្រុងសួង 097 77 80 035 ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!