ព្រឹតិ្តការណ៍ថ្មីៗ

លោក​ អ៊ិន​ សុភិន​ ប្រតិកម្មយ៉ាងខ្លាំង លើអ្នកគិត​ និយាយមិនល្អ ចំពោះកូនស្រីលោក !

9 ខែ មុន 343 តូ សុផល

ភ្នំពេញ​៖​ បន្ទាប់ពីបានលឺពាក្យសម្តីមួយចំនួន​ ពីគ្រួសារមួយ​ (មិនចង់បញ្ចេញ)​ បានដេីរនិយាយវាយប្រហារមិនសំចៃដៃ​ មកលេី​ អ្នកនាង​ ភិន​ សុដាលីស​

មិនបានប៉ុន្មានផង​។ លោក​ អ៊ិន​ សុភិន​ ដែលជាឪពុកបានបញ្ចេញសារវាយប្រហារ​ តប​ទៅកាន់អ្នក​ គិតមិនល្អ​ និយាយមិនល្អចំពោះកូនស្រីខ្លួន​ ទាំងបំពាន​ និងគ្មានការពិត។

ម្ចាស់ផលិតកម្ម​ មហាហង្ស​ លោក​ អ៊ិន​ សុភិន​ បានសរសេរ​សារបង្ហោះ​ នៅលេីបណ្តាញសង្គមហ្វេសបុកថា​ “សូម​និយាយខ្លះទ្រាំមិនបាន​ ហេតុអីមនុស្សមួយចំនួនចូលចិត្តដេីរនិយាយបង្ខូចឈ្មោះគេមេស​ ជាពិសេសរឿងកូនស្រីខ្ញុំមានដូចតទៅ:​រឿងចាស់​ បានកន្លងផុតទៅហេីយតែអាបងប្រុសវានៅអាមេរិច​ឡូវែល​ នៅតែដេីរនិយាយទៀតថាកូនយេីងឆ្គួតបានគេលេងក្បាលចោល​ ហេីយមិនចប់ទៀតថា​ កូនយេីងទៅស្រលាញ់ប្អូនវា​ ដោយមានបំណងចង់បោកលុយប្អូនវា​។ ចំណែកនៅស្រុកខ្មែរវិញ​ អោយតែឃេីញកូនខ្ញុំដេីរជាមួយប្រុសៗមិនថា​ ចាស់រឺក្មេងសុតតែសង្សារកូនខ្ញុំទាំងអស់កូនស្រីចូល Club ជួបជុំមិត្តភក្តិក៏មិនបានសុតតែនិយាយថា​ វាដេីរលេងយប់ផឹកសុីអាវាសែកាលពីមុនខំអាណិតវាតែការពិតវាថោកចឹងសោះ”។

នៅក្នុងសារដដែលនោះ​ លោកបានសរសេរថា​ “ខ្ញុំចង់ប្រាប់ពួកអ្នកវិញថាកូនស្រីខ្ញុំដែលទៅធ្វេីអី​ អ្នកឯងកូនខ្ញុំការងារច្រេីនណាស់​ រកពេលសំរាកមិនបានផង​ ពួកអ្នកធ្លាប់ជួយកូនខ្ញុំអីខ្លះឈប់ធ្វេីចរិកថោកទាប​ ដេីរនិយាយដេីមគេប្រយត្ន័ងាប់មួយពូជ​ ទៅពេលនេះកូនខ្ញុំមិនពាក់ពន្ធ័រឿងសង្សារស្នេហាជាមួយអ្នកណាទេ​ កូនរវល់ណាស់រឿងរកសុីរឿងថតកុនការងារកូនរបស់វា​ ឈប់មេីលងាយស្រ្តីខ្មេរទៅពួកអាអ្នកច្រណែនឈ្នានីស​ កូនខ្ញុំពេលនេះនាងបានសុខហេីយ”។

ដោយឡែក​ តារាសម្តែងពន្លកថ្មី​ ឈ្មោះ​ បេលលី​ ដែលគេសង្ស័យថាជា​ សង្សារ​ របស់​ ដាលីស​ វិញ​ ក៏បានសរសេរសារបង្ហោះ​ នៅលេីបណ្តាញសង្គម​ ខ្លួន​ មានឈ្មោះថា​ Bily pheng បានសរសេរលាយឡំនិងអារម្មណ៍​ អាណិត​ ដាលីស​ ថា​ “បងអើយបង .. ធ្វើល្អមកច្រើនហើយ គ្មានអ្នកមើលឃើញ គ្មានអ្នកមើលឃើញសោះ មិនតែប៉ុណ្ណោះ មានតាំងពីអ្នកប្រឌិតរឿងជាន់ពន្លិចទៀត ខ្ញុំឆ្ងល់ណាស់.. រឿងមិនល្អកន្លងវាហួសយូរហើយ ហេតុអ្វីបាននៅតែវាយតំលៃគាត់លើផ្លូវអវិជ្ជមានទៀត? តើពួកគាត់ថីបានឈ្នានីសគាត់ម៉េស ? មនុស្សខុស ចេះកែ មិនប្រាកដថាខុសមួយថ្ងៃ ខុសមួយជីវិតណា ? ហ្អើយ Status មួយនេះ សូមជំរាបដល់មាត់ចាប មាត់ព្រាប ទាំងឡាយផងដែរ ..មេត្តាទុកពេលទំនេររបស់អ្នក​ ទៅធ្វើអ្វីដែរមានប្រយោជន៍ ប្រសើរជាងយកពេល Talk Shxt ពីគេ ។ មិនមែននិយាយកាពារអីទេ តែធម្មតា ប្អូនប្រុសមិនអាចទ្រាំឈរមើលបងស្រីរងទុក្ខឡើយ”៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ