ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ត្រូវជនសង្ស័យមួយក្រុមព្រួតវាយបណ្តាលឲ្យរងរបួសធ្ងន់!

6 ថ្ងៃ មុន 20 តូ សុផល

បាត់ដំបង ៖ បុរសម្នាក់របួសធ្ងន់ដោយជនសង្ស័យ១ក្រុមព្រួតគ្នាវាយនិងកាប់ជនរងគ្រោះហើយយកទៅចងនឹងដើមស្វាយក្បែរដំបូក សំណាងល្អពលរដ្ឋប្រទះឃើញបានរាយការណ៍ជួនសមត្ថកិច្ចដើម្បីជួយសង្គ្រោះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង០០យប់ថ្ងៃទី១២ ខែគុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

លោកឧត្តមសេនីយ៍ ត្រី ជេត វណ្ណនី ស្នងការង ទទួលផែនព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់TNNយើងថា៖ ជនរងគ្រោះ ឈ្មោះ យួម កៅយី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិក្រាម ឃុំខ្នាចរមាស ស្រុកបវេល ត្រូវបានសមត្ថកិច្ចស្រុកបវេលជួយសង្គ្រោះកាលពីវេលាម៉ោង១១និង ៣០នាទីព្រឹកថ្ងៃ ខែ ឆ្នាំដដែល។

បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនជនជនសង្ស័យចំនួន២នាក់៖១-ឈ្មោះភ្លុច បៀ ភេទប្រុស អាយុ២១ឆ្នាំ ២-ឈ្មោះ ផល នឿន ភេទប្រុស អាយុ៤៦ឆ្នាំ នាក់ទាំងពីររស់ឃុំ ស្រុកកើតហេតុខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងជំនាញកំសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងដើម្បីផ្តន្ទាទោសទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!