ព្រឹតិ្តការណ៍ថ្មីៗ

ជួយស៊ែបន្តផង​ កូនសិស្សច្រេីនណាស់ កំពុងសុំអោយជួយ

2 ខែ មុន 110 តូ សុផល

ព្រៃវែង ៖ សាលាបឋមសិក្សា ចាងណាង ស្ថិតនៅក្នុងភូមិពោធិ ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលមានសិស្សចូលរៀនក្នុងឆ្នាំសិក្សា២០១៨-២០១៩ សរុបជិត៣០០នាក់ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ។

សាលារៀនខាងលើត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានអះអាងថា ជាសាលាមានអគារចាស់ទ្រុឌទ្រោម សិស្សចូលទៅរៀននៅទីនោះ សុទ្ធសឹងតែកូនចៅ ប្រជាកសិករ ក្រក្សត់ រស់នៅក្នុងមូលដ្ឋានភូមិជុំវិញ ហើយកន្លងមកក៏មានសប្បុសជននានា ក្រោយពីមើលឃើញនូវការខ្វះកាតរបស់សាលា សិស្ស បានជួយសាងសង់ និងជួសជុល ឧបត្ថម្ភដល់សិស្សានុសិស្ស ក្នុងការសិក្សា ពិសេស ឯកឧត្តម ស សុខា តំណាងរាស្រ្តមណ្ឌលព្រៃវែង តែងតែជួយដល់សាលាខាងលើផងដែរ ។

លោក កែវ សុវណ្ណា នាយកសាលាខាងលើ បានឲ្យដឹងថា ដោយមើលឃើញរាល់ការខ្វះខាតរបស់សាលារៀនមួយនេះ ដើម្បីរួមចំណែកជ្រោមជ្រែងវិស័យអប់រំ កន្លងមកមានសប្បុរសជន ឯកឧត្តម លោក លោកជំទាវ បានជួយឧបត្ថម្ភ ក្នុងការកសាង ជួសជុល អគារសម្រាប់សិស្សរៀន ថ្វីត្បិតមិនបានមួយភាគរយ ក៏ពិតមែន តែអាចសម្រួលដល់ក្មួយៗ សិស្សានុសិស្សបានចូលរៀនសូត្រ ។

នៅចំពោះមុខសាលាបច្ចុប្បន្ន កំពុងខ្វះខាតថវិការ សម្រាប់ជួសជុលបណ្ណាល័យ សម្រាប់ដាក់ តំកល់ សៀវភៅ ឯកសារ សម្ភារៈសិស្សា ទុកឲ្យសិស្សសិក្សា ស្រាវជ្រាវ ដើម្បីបង្កើននូវធន់ធាន ចំណេះដឹង ដល់សិស្ស ទើបប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ សូមធ្វើការអំពាវនាវ ដល់អតីតសិស្សសាលាខាងលើ សប្បុសជន មេត្តាជួយទ្រទ្រង់ដល់សាលា ចាងណាង ដើម្បីធ្វើការជួសជុលបណ្ណាល័យ ៕

បើបងប្អូនចង់ជួយជួសជុលបណ្ណាល័យសាលាបឋមសិក្សាចាងណាង​ សូមទាក់ទងមកលោកនាយកផ្ទាល់ ០៩៦៥៨៩៦៣១៦

ដោយ៖ ម៉េង

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!