ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញ ក្មេងប្រុសអាយុ២ខួប ក្នុងគំនរ​សំរាម (សង្ស័យយក​កូនទៅបោះបង់​ចោល)

2 ខែ មុន 57 តូ សុផល

រាជធានីភ្នំពេញ ​៖​ ក្មេង​ប្រុស​អាយុ​ជាង២ខួបម្នាក់​ ត្រូវ​បានប្រពលរដ្ឋ​ប្រទះ​ឃើញ​ស្រែក​ទ្រហោ​យំ​ វាចេញ​មកពីក្នុង​គំនរ​សំរាម​

នៅក្នុងដី​ឡូត៍​មួយកន្លែង​យ៉ាង​គួរឲ្យ​សង្វេគ​ អាណិតយ៉ាងខ្លាំង ដោយមេីលទៅទំនងជាឃ្លានទៀតផង​ ព្រោះសង្ស័យត្រូវ​ឪពុក​ម្ដាយ​យក​មក​បោះ​បង់​ចោល​ ទេីបនាំគ្នាលេីកបីយកមកងូតទឹកអោយ ហេីយទិញទឹកដោះគោ​ ចាក់ចូលកំប៉ុងឲ្យប៉ៅរហូតគេងលក់ទៅ រួចរាយការណ៍ប្រាប់វិទ្យុABC និងសមត្ថកិច្ចចុះមកពិនិត្យមេីល​ និងសាកសួរនាំទាំងយប់ ។

ហេតុ​ការណ៍ប្រទះឃេីញក្មេង​ដ៏​កំសត់​មួយ​នេះ​បានប្រទះឃេីញ​កាលពី​វេលាម៉ោង​៦ល្ងាច​ និងបាន​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡេីងនៅម៉ោង០៩យប់​ ថ្ងៃ​អង្គារ ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩នេះ ត្រង់ចំណុច​ក្នុងដីឡូត៍​មួយ​កន្លែង ​ដែល​នៅក្បែរ​គល់ស្ពាន​អាកាស​៥មករា ​ផ្នែក​ខាងកេីត​ ស្ថិតក្នុងសង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ។

បេីតាម​សម្តី​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​ដែល​ជា​អ្នក​ស្នាក់នៅក្បែរ​កន្លែង​កើត​ហេតុ​ខាងលេី​ បាន​រៀប​រាប់​ប្រាប់​ឲ្យភ្នាក់ងារ​ TNN ​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​ រូបគាត់​បាន​ឮសម្លេង​ក្មេង​យំ​ចេញ​ពីកន្លែង​គំនរ​សំរាម ​ក្នុងព្រៃ​ស្មៅ​ ដេីមត្រែងខាងលេី តែដំបូងឡើយ​គាត់មិនទាន់ចាប់អារម្មណ៍ទេ​ តែបន្តិចក្រោយមក​ ក៏លឺយំកាន់តែខ្លាំងឡេីង ធ្វេីឲ្យគាត់មាន​ការ​ងឿងឆ្ងល់​ ហេីយ​ស្រែក​ប្រាប់​អ្នក​ជិត​ខាង​ រួច​ក៏​បបួលគ្នា​ដេីរតាម​រក​មេីល​ ខណៈ​ពេល​នោះ​ ក៏ស្រាប់​តែ​មាន​ក្មេង​ប្រុស​ខាងលេី​ កំពុង​វាចេញ​មកពីកន្លែង​គំនរ​សំរាម ​ក្នុងព្រៃ​ស្មៅ​ និងដេីមត្រែងនោះ ហេីយស្រែក​ទ្រហោ​យំ​បណ្តេីរ​ ​មាន​របួស​រលាត់ចិញ្ចើម​ចេញ​ឈាម​បន្តិចដែរ​​ ។

បុរសខាងលេីបន្តថា​ ដោយមេីលទៅទំនងជាឃ្លានផង​ ហេីយមិន​ឃេីញ​មាន​ឪពុក​ម្តាយ ​ឬ​នរណា​ម្នាក់​នៅក្បែរ​នោះទេ​ ទេីបភ្លាមៗនោះ​គាត់​រួមទាំង​អ្នក​ជិតខាង​ផ្សេងទៀត​ ក៏បាន​នាំ​យក​ក្មេង​ប្រុស​ខាងលេី​ មក​ផ្ទះ​របស់​គាត់ ​ដែល​នៅក្បែរ​នោះ​ រួចជួយងូតទឹក​អោយ​ ហេីយអោយអ្នកជិតខាងខ្លះទៀត ទៅ​រកទិញ​ទឹកដោះគោ​ និងដបទឹកដោះគោ យកមកដាក់ឲ្យ​ប៉ៅ​មួយសន្ទុះក្រោយមក​ក៏គេងលក់បាត់ទៅ​ ហេីយ​គាត់​ក៏បាន​រាយការណ៍​ប្រាប់ទៅវិទ្យុABC និងសមត្ថកិច្ច​មូល​ដ្ឋាន​ឲ្យ​ចុះ​មក​ពិនិត្យ​មេីល​ និងជួយ​ស្វែងរក​ឪពុក​ម្តាយ​របស់​ក្មេង​ប្រុស​ខាងលេី​​។​

បន្ទាប់ពីសមត្ថកិច្ច​មូល​ដ្ឋាន​បាន​ចុះ​មកដល់កន្លែងកេីតហេតុ​ ហេីយទាក់ទងអោយវិទ្យុABC ប្រកាសរក​រយៈ​ពេលជាង​៣ម៉ោង​ ​មិន​ឃេីញ​មាន​ឪពុកម្ដាយ ​ឬសាច់ញាតិ​ក្មេងប្រុស​ខាងលេី​ណាម្នាក់​តាមរកទេ​ ទេីបសមត្ថកិច្ច​រាយការណ៍ប្រាប់ថ្នាក់លេី​ រួចនាំក្មេងប្រុស​នោះ យកទៅដាក់ឲ្យគេង​បណ្ដោះអាសន្ន​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ផ្សារ​ដេប៉ូ​ទី​៣​ ដេីម្បីរងចាំក្រុមការងារវិទ្យុABCមកទទួលយកទៅវិទ្យុ។

បច្ចុប្បន្នក្មេងប្រុសដ៏គួរឲ្យអាណិតខាងលេី ត្រូវបានប្រគល់ឲ្យក្រុមការងារវិទ្យុABC​ យកទៅស្នាក់នៅវិទ្យុបណ្ដោះអាសន្នសិន​ ដេីម្បីរងចាំប្រកាសរក​ប៉ាម៉ាក់​ និងក្រុមគ្រួសារ​ ព្រឹកស្អែកបន្តទៀត៕ (បងម៉េង​)
————————————
[សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋខាងលេី​ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលផ្សារដេប៉ូ៣​ រួមទាំងអរគុណក្រុមការងារវិទ្យុABC ដែលបានសហការគ្នាជួយ យកចិត្តទុកដាក់ជួយមេីលថែរក្សាក្មេង​ដ៏កំសត់នេះ នេះហេីយគឺ​កាតព្វកិច្ច​ដែលយេីងចូលរួមធ្វេីរួមគ្នា!]

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!