ព្រឹតិ្តការណ៍ថ្មីៗ

គួរបិទចោលតែម្តង! ផ្សារ mini mart ៣ទីតាំង លក់ទំនិញ និងម្ហូបអាហារ ខូចគុណភាព

8 ខែ មុន 23 តូ សុផល

ព្រះសីហន ៖ ទំនិញ ម្ហូបអាហារវេចខ្ចប់ ខូចគុណភាពហួសថ្ងៃខែប្រើប្រាស់ច្រើន កញ្ចប់ត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដកហូតពីផ្សារទំនើបមួយចំនួន ក្នុងក្រុងព្រះសីហនុ យកទៅកំទេចចោល។

កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងពេលមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី បន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យម្ហូបអាហារវេចខ្ចប់ស្រាប់ នៅតាមបណ្តាផ្សារទំនើប ក្នុងក្រុងព្រះសីហនុ ។

បើតាមមន្ត្រីកាំកុងត្រូលបញ្ជាក់ថា ការដកហូតបានធ្វើឡើងក្នុងផ្សារម៉ាតមួយចំនួនដូចជា៖

១. ផ្សារ ៥០២ ស្មាលមីនីម៉ាត

នំត្រីយីហ៊ឺក្រៀម ១៧០កញ្ចប់ = ១១,០៥ kgs

នំយីហ៊ឺក្រៀមបន្ទះ ២០កញ្ចប់ = ០,៥៦ kgs

២. ផ្សារបញ្ញា មីនីម៉ាត

កាហេ្វ (Nescafe) ៣កញ្ចប់ = ០,២៤ kgs

នំបំពងកំពត ១៦កញ្ចប់ = ២,៤០ kgs

៣. យ៉ាស្មីនដេលីម៉ាត

នំកញ្ចប់Betel Nut ១៦កញ្ចប់ = ០,៤៥ kgs

មី The Best faxl selection ៧កញ្ចប់ = ០,១៥ kgs

សរុបទំនិញដែលបានដកហូតចំនួន ១៤,៨៥ kg យកទៅរក្សារទុកនៅសាខាកាំកុងត្រូលខេត្តព្រះសីហនុ ដើម្បីកំទេចចោល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ