ព្រឹតិ្តការណ៍ថ្មីៗ

ជិះឌុបគ្នាមកឆក់ទូរស័ព្ទ OPPO ពីអ្នករត់កង់បី PassApp គេចខ្លួនបានជិត៤ម៉ោង ប៉ូលិសចាប់វាយខ្នោះបានទាំង៣នាក់!

9 ខែ មុន 35 តូ សុផល

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ កំណត់មុខសញ្

ញា រួចក៏ឃាត់ខ្លួនបាន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីម្ចាស់ Passapp ប្រមាណជាង៣ម៉ោង ដោយពួកគេបន្លំធ្វើជាអតិថិជនហៅ Passapp ឲ្យឈប់ហើយឆក់ទូរសព្ទ រត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារច្រាំងចំរេះ ស្ថិតក្នុងក្រុមទី១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ។

ជនរងគ្រោះឈ្មោះ ស្មាស់ ប៉ូ ពីន ភេទប្រុសអាយុ ៥៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះលេខ៧៨៦ ផ្លូវជាតលេខ០៥ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ​មុខរបររត់ម៉ូតូកង់បី (PASSAPP) ។

ជនសង្ស័យទី១ ឈ្មោះ ប៉ែន សា រ៉ែត ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខគ្មានក្រុម៨ ភូមិក សង្កាត់ច្រាំងចំរេះទី២ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ម៉ីន ហូ សាន់​ ភេទ ប្រុស​អាយុ២៨ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះលេខគ្មានភូមិបឹងឈូក សង្កាត់គីទ្បូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ ជនសង្ស័យទី៣ឈ្មោះ ឯល រ៉ា វី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅផ្ទះលេខគ្មាន ក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ មុខរបរ មិនពិតប្រាក អ្នកទាំង៣មានសារធាតុញៀន។

សម្ភារ:បាត់បង់ទូរស័ព្ទ១គ្រឿងម៉ាក OPPO ពណ៌ខ្មៅ ស៊ីម២។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៣ និង២៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ ជនរងគ្រោះ បានបើកបរម៉ូតូ PASSAPP ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ជនសង្ស័យក៏ហៅ PASSAPP ឈប់ហើយក៏ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ដែលដាក់នៅលើPASSAPP រួចរត់គេចខ្លួនបាត់។ ភ្លាមៗនោះជនរងគ្រោះ ក៏បានមកដាក់ពាក្យបណ្តឹងសមត្ថកិច្ច នៅប៉ុស្តិ៍។

ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងខណ្ឌ និងប៉ុស្តិ៍បានកំណត់អត្តសញ្ញាណជនសង្ស័យ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃដដែល ត្រង់ចំណុចផ្លូវបេតុងក្រុមទី៤ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ វេលាម៉ោង៦និង៤៥នាទី។

នៅជំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរដៃ របស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅតាមនិតិវិធី៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ