ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម គួច ចំរើន អំពាវនាវឲ្យកសិករ ផ្អាកការដាំដុះពូជស្រូវប្រាំង លើកទី២ ខណៈពេលកម្ពុជាជួបគ្រោះរាំងស្ងួតនាពេលខាងមុខនេះ

6 ខែ មុន 38 តូ សុផល

កំពង់ចាម៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរដោយមន្ត្រីជំនាញពាក់ព័ន្ធនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពស្រែរបស់បងប្អូនប្រជាកសិករ ស្ថិតនៅក្នុងភូមិបាធាយ ឃុំបាធាយ និងស្រុកបាធាយ ដោយបានសំណូម ពរឲ្យពួកគាត់ ជួយផ្សព្វផ្សាយ និងកុំបន្តធ្វើការដាំដុះស្រូវប្រាំជាលើកទី២ នាំឲ្យមានការខាតបង់ទទេ ព្រោះប្រទេសកម្ពុជាយើង នឹងប្រទះជួបគ្រោះរាំង ស្ងួត នាពេលខាងមុខនេះជាក់ជាពុំខាន ដែលនឹងមិនមានប្រភពទឹកគ្រប់ គ្រាន់សម្រាប់ធ្វើការស្រោចស្រព នាំឲ្យប៉ះពាល់ដល់ពពួកសត្វចិញ្ចឹម និងសត្វព្រៃផងដែរ។

នាឱកាសចុះពិនិត្យជាក់ស្ដែងចំពោះការធ្វើស្រែប្រាំរបស់បងប្អូនប្រជាកសិករយើងនេះ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានធ្វើការសំណូមពរ យ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យពង្រីកធ្វើការដាំដុះបន្ថែមតទៅទៀត នាំឲ្យតែមានការខាតបង់ទាំងថវិកា និងពេលវេលានោះទេ ព្រោះរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីប្រកាស រួចមកហើយ ថាប្រទេសកម្ពុជាយើងនឹងមានគ្រោះរាំងស្ងួត នារដូវប្រាំង ក្នុងឆ្នាំនេះ ដែលនឹងមិនមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ធ្វើការស្រោច ស្រពនោះទេ ថែមទាំងអាចប៉ះពាល់ដល់ត្រីក្នុងទឹក និងសត្វស្វានៅលើចុង ឈើទៀតផង ដូច្នេះបងប្អូនត្រូវរក្សាគ្រាប់ពូជ ទុកសម្រាប់ធ្វើការសាបព្រោះ នៅពេលមានទឹកគ្រប់គ្រាន់ ឬនៅឆ្នាំក្រោយទៀតប្រសើរជាង។

គួររំលឹកផងដែរថា ជារឿយៗ លោកអភិបាលខេត្ត តែងតែលើកឡើងក្នុងអង្គ ប្រជុំនានា ដើម្បីធ្វើការជំរុញដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ទាំងអស់ ត្រូវជួយធ្វើការផ្សព្វផ្សាយ សូមឲ្យប្រជាពលរដ្ឋ កុំបន្តធ្វើការសាបព្រោះ ស្រូវប្រាំជាលើកទី២ ព្រោះគ្រោះរាំងស្ងួតនឹងកើតមានឡើងក្នុងខែមេសា និងឧសភា ខាងមុខនេះ ដែលនឹងមិនមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ស្រោច ស្រពដំណាំកសិផលនោះទេ ថែមទាំងអាចខ្វះខាតទឹក ហើយប៉ះពាល់ដល់ សត្វចិញ្ចឹម និងសត្វព្រៃទៀតផង។

ដោយសារខេត្តកំពង់ចាមយើងធ្លាប់ប្រទះគ្រោះរាំងស្ងួតម្តងរួចមកហើយ កាលពីឆ្នាំ២០១៦កន្លងទៅ ក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូអភិវឌ្ឍន៍នានា បានជួយឧបត្ថម្ភជីកអណ្តូងទឹកជាច្រើនកន្លែង ដូច្នេះសូមឲ្យមន្ត្រីយើងចុះទៅពិនិត្យមើល តើវាមានការខូចខាតអស់ប៉ុន្មាន ហើយនៅសេសសល់ប៉ុន្មានអណ្តូង ត្រូវប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ ដើម្បីធ្វើការស្តារឡើងវិញ ទុកជូនប្រជាពលរដ្ឋយកទឹកប្រើប្រាស់ ជាពិសេសទៀតនោះ គឺជំរុញដល់សេវាកម្មត្រូវខិតខំតបណ្ដាញទឹក ទៅដល់តំបន់នានាដែលមិនទាន់មានទឹក ឲ្យបានឆាប់រហ័សផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!