ព្រឹតិ្តការណ៍ថ្មីៗ

​ បុរសល្មោមកាមម្នាក់​ តណ្ហាពុះកញ្ជ្រោល ចាប់ក្មេងស្រីវ័យ១៤ឆ្នាំ រំលោភរហូតបានសម្រេច

2 ខែ មុន 112 តូ សុផល

រាជធានីភ្នំពេញ ៖ បុរសល្មោមកាមម្នាក់​ មកពីកាមតណ្ហាពុះកញ្ជ្រោលខ្លាំង និងសង្ស័យគ្មានម្ដាយ ឬបងប្អូន ប្រពន្ធកូនជាស្រីហើយមើលទៅ

បានជា សម្រេចចិត្តចាប់ខ្ទប់មាត់បង្ខំរំលោភសេពសន្ទវ: ទៅលើក្មេងស្រីអនិតិជនវ័យ ទើបតែ១៤ឆ្នាំប៉ុណ្ណោះ ទាល់តែបានសម្រេចម្ដង ហើយដើរទៅដេកធ្វើហាក់បីដូចជាមិនមានរឿងអ្វីកើតឡើងទាល់តែសោះ។

ទោះយ៉ាងណាក្ដី ជនសង្ស័យល្មោភកាមរូបនេះ ត្រូវបានកម្លាំងនគរបាលចុះឃាត់ខ្លួនយកទៅសួរនាំភ្លាមៗ យោងបណ្ដឹងតាមទូរស័ព្ទពីស្ត្រីជាម្ដាយរបស់ក្មេងស្រីរងគ្រោះនៅរសៀលថ្ងៃ១២ ខែកុម្ភះ ឆ្នាំ២០១៩ នៅក្បែរទីតាំងកើតហេតុ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ផ្លូវ១០៣ ក្រុមទី៣ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបញ្ជាក់ថា ក្មេងស្រីរងគ្រោះជាអនិតិជនឈ្មោះ រ.ស.ល អាយុ១៥ឆ្នាំ ទើបតែអាយុ១៤ឆ្នាំប៉ុណ្ណោះ ស្នាក់នៅជាមួយស្ត្រីជាម្ដាយក្នុងបន្ទប់ជួលក្បែរជនសង្ស័យខាងលើ ដែលទើបតែមកពីចម្ងាយមានឈ្មោះ សុខ វែង អាយុ៣៣ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ក្នុងភូមិជំពូវន្ត័ សង្កាត់ជំពូវ័ន្ត ខណ្ឌពោធិសែនជ័យ។

មន្ត្រីនគរបាលដដែលបញ្ជាក់ពីដំណើររឿង ដែលក្មេងស្រីរងគ្រោះរៀបរាប់ប្រាប់ម្ដាយរបស់ខ្លួនយ៉ាងដូចច្នេះថា៖ មុនពេលកើតហេតុរួបគេ (ជនរងគ្រោះ) កំពុងដេកចុចទូរស័ព្ទនៅក្នុងបន្ទប់ជួលតែម្នាក់ឯង ហើយជនសង្ស័យបានមករកសុំខ្ទឹមសរ ដោយឃើញនៅទីនោះមានសភាពស្ងាត់ពុំមានមនុស្ស ជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ ចាប់ខ្ទប់មាត់ (អនិតិជន) ធ្វើសកម្មភាពរំលោភសេពសន្ទវៈបានសម្រេច រួចក៏ចូលទៅដេកក្នុងបន្ទប់ជួលរបស់ក្មួយវិញ ដែលនៅក្បែរនោះ (ជនសង្ស័យគឺជាអ្នកដំណើរមកលេងផ្ទះក្មួយនៅបន្ទប់ជួលក្បែរជនរងគ្រោះ)។

ក្រោយពីកើតហេតុ និងទទួលបានព័ត៌មានពីកូនស្រី ស្ត្រីជាម្តាយបានទូរស័ព្ទហៅសមត្ថកិច្ចប៉ុស្ដិ៍សង្កាត់ទួលសង្កែទី២ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ឲ្យជួយអន្តរាគមន៍នាំខ្លួនជនសង្ស័យ ដើម្បីទៅសាកសួរតែម្ដង។

បច្ចុប្បន្នជនសង្ស័យ ក្រោមការចោទប្រកាន់រំលោភសេពសន្ទវៈ បាននិងកំពុងស្ថិតក្រោមការឃុំខ្លួនសាកសួរបណ្ដោះអាសន្ននៅអធិការដ្ឋានខណ្ឌ ក្នុងការកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!