ព្រឹតិ្តការណ៍ថ្មីៗ

សម្តេច​ក្រឡាហោម ស ខេង  ៖ រឿងបញ្ហា​ដីធ្លី​ មិន​អាច​យក​ទាហាន​ មកអនុវត្ត​ច្បាប់​បាន​ឡេីយ

2 ខែ មុន 78 តូ សុផល

ភ្នំពេញ ​៖​ សម្តេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ថ្លែង​ថា​”ការ​ប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន​ ដូចជាបញ្ហាដីធ្លី​ មិនអាចទាហាន​ទៅអនុវត្តច្បាប់បានឡើយ​ “។សម្តេចក្រឡាហោម បានលេីក​ឡេីង​បែបនេះ ក្នុង​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៨​ និង​ លេីក​ទិសដៅ​ការងារ​ឆ្នាំ២០១៩នៅ​ព្រឹក​ថ្ងៃ​ទី​១៣​ ខែ​កុម្ភៈ​ នេះនៅទីស្តីការក្រសួងមហាផ្ទៃ​ ។

បើតាមលោកឧត្ដមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង និងជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​ចូល​ក្នុង​សន្និបាត​នេះ​ បានសរសេរដោយ លេីក​យក​ប្រសាសន៍​សម្ដេច​មក​សរសេរ​តាម​ហ្វេសប៊ុក​ថា”​សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍សំខាន់ជាច្រើនដូចជា​ ៖​

ក្រសួងមហាផ្ទៃ នឹងបង្កើនថវិកាដល់ ឃុំសង្កាត់ ដើម្បីធ្វើការអភិវឌ្ឍន៍ដោយផ្ទាល់ នៅឆ្នាំ២០២០ នឹងទទួលបាន៧៣០០០ដុល្លាអាមេរិក និងបន្តកើនឡើងជាបន្តបន្ទាប់ទៀត​ ។
ចំពោះអត្តសញ្ញាណប័ណ្ណ បានធ្វើឱ្យពលរដ្ឋ១០លាន៩សែន​ប័ណ្ណ ។

សម្តេចក្រឡាហោម បានលើកឡើងថា ចំពោះការប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហានៅមូលដ្ឋាន​ ដូចជាបញ្ហាដីធ្លី​ មិនអាចយកទាហានទៅអនុវត្តច្បាប់បានឡើយ​ ។

គ្រប់ខេត្ត ក្រុង​ ពេលដោះស្រាយរាល់បញ្ហា​ ត្រូវយកច្បាប់ជាធំ មកដោះស្រាយ​ ហេីយមិនមែនអ្នកប្រព្រឹត្ត​ខុសទៅប្រេីហិង្សាបាញ់បោះនោះឡេីយ។

បញ្ហាធំ​ យេីងត្រូវបន្តផ្តល់សេវាសាធារណ:ជូនពលរដ្ឋ​ យេីងជាអាជ្ញាធររដ្ឋ​ ត្រូវបម្រេីពលរដ្ឋទូទៅ​ មិនមែនបម្រើក្រុមណាមួយឡេីយ​ ។

សម្តេចក្រឡាហោម បានលើកឡើងទៀតថា ប្រធាននាយកដ្ឋាន​ ឬមន្រ្តីផ្សេងៗ ត្រូវដឹងពីតួនាទីខ្លួន​ ហេីយត្រូវមន្រ្តីមានមុខ បម្រើសាធារណៈអោយច្បាស់ជំនាញ។

ចំពោះអ្វីដែលសារព័ត៌មានផ្សាយប៉ះខ្លួន​តាំងពីរឿងតូចរហូតដល់រឿងធំ ត្រូវតែបកស្រាយអោយបានលឿន​ ។

ការដកមន្រ្តី​ ឬអភិបាលខេត្ត​ ត្រូវឈរលេីហេតុផលអោយជាក់លាក់​ ។

ក្នុងនោះសម្តេចក្រឡាហោមបានកោតសរសើរដល់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានបង្រ្កាបចោរប្លន់បានលឿន​ ហេីយមូលដ្ឋានរបស់ខ្លួន​ ត្រូវយកចិត្តទុកដាក់ខ្ពស់ជាងនេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!