ព្រឹតិ្តការណ៍ថ្មីៗ

ប្រយ័ត្ន បង់ខ្លួនប្រាណ ព្រោះកាដូរ ឬកុឡាបមួយទង នាថ្ងៃស្អែកនេះ!

1 សប្តាហ៍ មុន 35 តូ សុផល

ភ្នំពេញ ១៤កុម្ភះ ជារៀងរាល់ឆ្នាំ គេសង្កេតឃើញយុវជន យុវនារីខ្មែរមួយចំនួន ឱ្យតែថ្ងៃនេះ ឈានមកដល់ តែងតែរំជើបរំជួលដោយសារតែពួកគេ យល់ឃើញថាថ្ងៃមួយនេះជាថ្ងៃបុណ្យសង្សារ រហូតមាន្រប្រគល់ខ្លួនប្រាណឱ្យគ្នា នៅតាមបន្ទប់សណ្ឋាគារ ផ្ទះសំណាក់ និងតាមកន្លែងផ្សេងៗ ដែលមានភាពបិតបាំងពីភ្នែកឪពុកម្តាយ និងមហាជន។ ទន្ទឹមនេះក៍ជាថ្ងៃដែលឪពុក ម្តាយ ដែលមានកូនស្រីមិនទាន់គ្រប់វ័យ និងវ័យពេញក្រមុំ ស្ថិតក្នុងវ័យសិក្សា មានការព្រួយបារម្មណ៍យ៉ាងខ្លាំង រហូតមានអាណាព្យាបាលខ្លះការពារកូនស្រី ហាមឃាត់កូនស្រីមិនឱ្យចេញក្រៅផ្ទះ ទៅទទួលយកការដូរពីប្រុសជាគូរសង្សាជាដាច់ខាតផងដែរ ព្រោះតែកន្លងមកមានករណីក្មេងស្រីច្រើននាក់ណាស់ដែលធ្លាក់ខ្លួនចូលជាចំណីប្រុសព្រាន ក្រោយនាងៗទទួលយកកាដូរ ជាផ្កា ជារបស់ របរមានតម្លៃ ជាដលមនោះ។

មានមតិប្រជាពលរដ្ឋខ្មែរមួយចំនួនធំ បានលើកឡើងថា ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃ១៤ កុម្ភៈ គេតែងសង្កេតឃើញយុវវ័យខ្មែរ ប្រុស-ស្រី ជាពិសេសសិស្សសាលាគឺមាន ភាពជ្រួលជ្រើម ប្របូកច្របល់ រហូតដល់ភ្លើតភ្លើន ហួសព្រំដែន ខ្វះការពិចារណា មានយុវតីខ្លះត្រូវបាន បាត់បង់ព្រហ្មចារី នៅថ្ងៃនោះក៏មានដែរ ដែលផ្ទុយទៅនឹង ប្រពៃណី ទំនៀមទំលាប់របស់ខ្មែរ នាំឲ្យអសិលធម៌ក្នុងសង្គម ។ ពីមួយឆ្នាំទៅមួយឆ្នាំថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលយុវវ័យខ្មែរតែង ហៅថាថ្ងៃបុណ្យសង្សារបាន កាន់តែវាយលុកកាន់តែខ្លាំង ទៅលើយុវវ័យខ្មែរ ដោយធ្វើឲ្យពួកគេមាន ភាពឈ្លក់វង្វេងជាខ្លាំង សូម្បីតែក្មេងៗ ដែលធ្វើឲ្យវប្បធម៌ខ្មែរកាន់តែធ្លាក់អន់ចុះ ហើយបញ្ហានេះពិតជាគួរឲ្យ បារម្ភ យ៉ាងខ្លាំងសំរាប់យុវវ័យខ្មែរ ដែលជាទំពាំងស្នងឫស្សី ។

ថ្ងៃទី១៤ ខែកុម្ភ: បណ្តាប្រទេសជាច្រើន នៅប៉ែកអុឺរ៉ុប ឲ្យឈ្មោះថា ថ្ងៃនៃសេចក្ដីស្រឡាញ់ Valentine’s Day តែឆ្លៀតឱកាសដែលមានថ្ងៃនេះ បែជាធ្វើឱ្យយុវជន យុវនារី សុឹងតែទូទៅ ទៅហើយ មានអារម្មណ៍ ជ្រួលជ្រើមចូលរួម បង្កើតទៅជាពិធីមួយ នៅថ្ងៃនៃសេចក្តីស្រលាញ់នេះ ដែលជាពិធីបុណ្យរបស់ប្រជាជននៅប្រទេសប៉ែកអឺរ៉ុបទៅវិញទេ ។ ម្យ៉ាងវិញទៀត នៅក្នុងថ្ងៃ១៤កុម្ភៈនេះផងដែរ មាននារីមួយចំនួន និយមជ្រុល អាចឈានដល់លង់ខ្លួន លង់ប្រាណ ជាមួយ និងពាក្យសម្តីផ្អែមល្អែមរបស់ បុរសជាគូរសង្សារ ហើយក៏មាននារីមួយចំនួន ហ៊ានប្រគល់ព្រហ្មចារីរបស់ខ្លួន ប្តូរជាមួយនិងផ្កាកូលាបមួយទង ឬមួយបាច់ ឬក៏ ប្តូរជាមួយវត្ថុអនុស្សាវរីយ៍ អ្វីផ្សេងដែលគេគិត ថាជាកាដូមួយ ពិសេសសម្រាប់បញ្ជាក់ពីក្តីស្រលាញ់នៅថ្ងៃនេះទៅវិញ ។

ចំពោះអាជ្ញាធរ ក៏ដូចចជារដ្ឋាភិបាលកម្ពុជា កន្លងមក ក៏បានធ្លាប់ផ្សព្វផ្សាយអប់រំនិងពន្យល់ ជុំវិញ រាល់ការភ័ណ្ឌច្រឡំថ្ងៃមួយនេះ ដល់យុវវ័យខ្មែរ កុំប្រព្រឹត្តនូវអ្វីឲ្យហួសព្រំដែន មិនគួរយកថ្ងៃនេះ ឆ្លៀតឱកាស លះបង់ព្រហ្មចារី ទៅឲ្យគូរសង្សារ គួររក្សានូវប្រពៃណី ទំនៀមទំលាប់ ឲ្យល្អប្រសើរ កុំឲ្យមានការយល់ច្រឡំទៅលើថ្ងៃមួយនេះ ផ្តោតជាសំខាន់ ទៅលើអ្នកដែលមានគូសង្សារ ។ ហើយក៏ សំណូមពរផងដែរ ដល់យុវជន យុវតី ពិសេសប្អូនៗជាយុវសិស្ស ត្រូវមានការយល់ ដឹងឱ្យច្បាស់ទៅលើបញ្ហាទាំងនេះ ព្រោះថ្ងៃ១៤ កុម្ភៈ នេះវាមិនមែនជាថ្ងៃដែលគួរលះបង់ខ្លួនប្រាណទៅឱ្យបុរសដែលជាគូរសង្សារឡើយ ព្រោះវាមិនមែនមានតម្លៃសម្រាប់វប្បធម៌របស់ជាតិខ្មែរយើងឡើយ ប្រជាជននៅលើប្រទេសអុឺរ៉ុបវិញទេ គេឲ្យឈ្មោះថា ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ។

កន្លងមក ក្រសួងអប់រំ ក៏បានប្រកាសផ្សព្វផ្សាយ ដល់ប្អូនៗ ក្មួយៗ យុវសិស្ស កុំឱ្យមានការភ័ណ្ឌច្រឡំ នូវថ្ងៃ១៤ កុម្ភ: ថាជាថ្ងៃបុណ្យសង្សារ ហើយក៏អំពាវនាវផងដែរ ដល់យុវជន យុវនារីខ្មែរ ពិសេស សិស្ស និស្សិត មេត្តាបង្កើតនូវការយល់ដឹងខ្ពស់ ជុំវិញថ្ងៃ១៤កុម្ភ:នេះ ដើម្បីលើកតម្កើង និងឱ្យតម្លៃ ដល់វប្បធម៌ខ្មែរ ជៀសវាង យកជាលេស ថ្ងៃនេះយុវវ័យ ហ៊ានប្តូរ លះបង់ អ្វីៗ ប្រាសចាកពីសីលធម៌សង្គម ដើម្បីជូន គូរកំណាន់ ឬសង្សារ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!