ព្រឹតិ្តការណ៍ថ្មីៗ

ហួសថ្លែង! ព្រះសង្ឃឆាន់ ស្រាបៀកម្ពុជា និង ហ្គែនប៊ឺត ច្រើនកំប៉ុង ស្រវឹងជោគជាំ!

6 ខែ មុន 129 តូ សុផល

ខេត្តកំពង់ស្ពឺ៖ នៅយប់ថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំចសំរិទ្ធិស័ក ព.ស ២៥៦២​ បសេដ្ឋ​ ថ្ងៃទី១២ ខែកុម្ភ: ឆ្មាំ២០១៩ វេលាម៉ោង ២១ និង ៣០ នាទី យប់ ​នៅវត្តទួលគ្រួស ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបសេដ្ឋខេត្តកំពង់ស្ពឺ​ មានករណី​លោក​នេន​ចំនួន​៤អង្គ បានឆាន់គ្រឿងស្រវឹង ចំនួន​១៤កំប៉ុង (ស្រា​បៀរកម្ពុជា​ និងហ្គែនស្ពើត) នៅ​កុដ ក្នុងវត្តទួលគ្រួស នេនទាំងនោះមានគ្នាចំនួន ៤ អង្គ រួមមានឈ្មោះដូចខាងក្រោម

១-ឈ្មោះ ម៉េង​ កាណៃ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្តាល ឃុំភក្តី។
២- ឈ្មោះ​ សាយ​ ថង អាយុ​១៤ឆ្នាំ នៅភូមិដំបូកខ្ពស់ ឃុំផុង ។
៣ – ឈ្មោះ​ ឡុង​ ឆវ័ន​ អាយុ​១៦ឆ្នាំ នៅភូមិគោកកណ្ដាល​ ឃុំ​ភក្តី។                                                                         
៤- ឈ្មោះ​ រុន រ៉ាណា អាយុ​១៨ឆ្នាំ ។

លុះដល់ព្រឹក ថ្ងៃទី១៣ ខែ​ កុម្ភៈ​ ឆ្នាំ២០១៨​ ការិយាល័យធម្មការ​ និងសាសនាស្រុកបសេដ្ឋ​ បានសហការជាមួយចៅអធិការវត្ត​ និងព្រះអនុគុណស្រុក​ អនុវត្តតាមវិន័យសាសនា បានផ្សឹកសង្ឃដែលប្រព្រឹត្តខុសធម្មវិន័យទាំងនោះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!