ព្រឹតិ្តការណ៍ថ្មីៗ

ពលករជាច្រើននាក់ ត្រូវបានយោធាថៃចាប់ខ្លួននៅតំបន់​ នគបាលវរ:ការពារព្រំដែនគោក៧០២ ក្រោមការគ្របគ្រងរបស់វរ:សេនីយ៍ឯក​ គង់​ សុខាន់

6 ខែ មុន 50 តូ សុផល

ខេត្តឧត្ដរមានជ័យ៖ នៅថ្ងៃទី១៤ខែគុម្ភះឆ្នាំ២០១៩នេះមានសេចក្ដីរាយការណ៍ពីសង្កាត់អូស្មាច់

ក្រុងសំរោងខេត្តឧត្ដរមានជ័យមកថា÷
មួយខែកន្លះគាត់បើគិតចាប់ពីខែមករា មកដល់ពាក់កណ្ដាលខែគុម្ភះឆ្នាំ២០១៩នេះ នៅតំបន់នគបាលវរះការពារព្រំដែនគោកលេខ៧០២ដែលគ្របគ្រងដោយលោកវរះសេនីយ៍ឯក​ គង់​ សុខាន់ មានពលករកាប់ឈើក្រញូងចំនួន៨នាក់ហើយត្រូវយោធាថៃចាប់ខ្លួនបញ្ជូនយកទៅផ្ដន់ទាទោសទៅតាមច្បាប់ប្រទេសថៃ។

ប្រភពច្បាស់ការបានបង្ហើបអោយដឹងថាដើមហេតុនិងជាមូលហេតុ នៅពីក្រោយនៃការចាប់ខ្លួន ពលករខ្មែរជាញឹកញាប់ពីសំណាក់យោធាថៃជាញឹកញាប់នោះ គឺមានមេឈ្មួញដុះស្លែម្នាក់ ឈ្មោះឈឿង សក្ក័​ បានប្រម៉ូលទិញឈើប្រណិតផ្ដាច់មុខនៅតំបន់​ នគបាលវរះការពារព្រំដែនគោក៧០២ ដែលគ្របគ្រងដោយលោកវរះសេនីយ៍ឯក​ គង់​ សុខាន់។

ដោយសារតែមានមេឈ្មូញប្រម៉ូលទិញឈើក្រញូងឈ្មោះឈឿង​ សក្ក័ នៅតំបន់នគបាលវរះការពារព្រំដែលគោក៧០២​ដោយមិនមានការទទួលខុសត្រូវ និងមិនខ្វលអ្វីទាំងអស់​ពីសំណាក់​លោក​លោកវរះសេនីយ៍ឯក​ គង់​ សុខាន់​ មេបញ្ជាការនគបាលវរះការពារព្រំដែនគោក៧០២ នោះ ទើបបណ្ដាលអោយប្រជាពលរដ្ឋរស់នៅក្នុងសង្កត់អូស្មាច់ក្រុងសំរោង​ ខេត្តឧត្ដរមានជ័យ ទទួលរងគ្រោះដោយសារអាជ្ញាធរថៃចាប់ខ្លួនជាញឹកញាប់។ ជាក់ស្ដែង​ មួយខែកន្លះនេះ ត្រូវបានចាប់ខ្លួនរហូតដល់ចំនួន៨នាក់មកហើយ​។

មេឈ្មួញប្រម៉ូលទិញឈើក្រញូងផ្ដាច់មុខ​ នៅតំបន់នគបាលវរះការពារព្រំដែនគោ៧០២ ឈ្មោះឈឿង​ សក្ក័​ កាលពីឆ្នាំ២០១៨ត្រូវបានសមត្ថកិច្ចស្រុកអន្លង់វែងចាប់បង្ក្រាបបានរថន្ដដឹកឈើនាងនួនមួយលើករួចមកហើយនៅគ្រាដែលដឹកឈើចូលស្រុកអន្លង់វែង។ រហូតទល់និងពេលនេះ ឈ្មោះ​ឈឿង​ស័ក្ក​ នៅតែល្បីឈ្មោះនៅតំបន់ខាងលើដ៍ដែល ដែលគេសង្ស័យថាបានត្រូវរ៉ូវគ្នា ជាមួយលោក វរសេនីយ៍ឯក​ គង់​ សុខាន់ មេបញ្ជាការវរះ៧០២ ច្រើនឆ្នាំមកហើយៗក៍មិនដែលមានករណីបង្ក្រាបឈើរបស់មេឈ្មួញនេះដែ។

លោកវរះសេនីយ៍ឯកគង់សុខាន់​មេបញ្ជាការនគបាលវរះការពារព្រំដែនគោកលេខ៧០២ បានអោយដឹងថាពលករភាគច្រើននាំគ្នាចូលតាមកន្លែងដែលគ្មានកងកំលាំងឈរជើង ហើយជាពិសេសដឹកតាមរថយន្ដចូលតាមច្រកទ្វា អន្តរជាតិអូស្មាច់តែម្ដងដែលមិនមែនជាកន្លែងលោកទទួលខុសត្រូវ៕ ប៉ែន​ នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!