ព្រឹតិ្តការណ៍ថ្មីៗ

បង្ហាញមុខ ក្រុមឆក់ និងប្លន់៧នាក់

2 ខែ មុន 29 តូ សុផល

ភ្នំពេញ៖ មុខសញ្ញាជំនាញឆក់តាមដងផ្លូវសាធារណះនិងវាយប្លន់យកម៉ូតូ០៧នាក់

ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងភូមិសាស្រ្តភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញបង្ហាញមុខរួចកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី កាលពីម៉ោង០៩និង១៥នាទីព្រឹកថ្ងៃទី១៣ កុម្ភះ ២០១៩នេះ។

ជនសង្ស័យពាក់ពន្ធ័បទល្មើសឃាត់ខ្លួនបាន

ទី១/ឈ្មោះ មឿន កក្កដា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និស្សិតឆ្នាំទី២ វិទ្យាស្ថានបច្ចេកទេសព្រះកុសមៈស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទី២/ឈ្មោះ ផាត់ ដារ៉ាវីត ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្សថ្នាក់ទី១១ វិទ្យាល័យព្រែកឯង ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទី៣/ឈ្មោះ ឡេះ ហ្វាហ្វី ហៅ ហ្វី ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រស្រាបៀរថៃហ្គ័រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ទី ៤/ឈ្មោះ មិត្ត តៃម៉ូ ហៅ ម៉ូ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកធនាគារក្រេប៉ូ (គ្រួសាររីករាយ)
ស្នាក់នៅបន្ទប់ជួលផ្ទះលេខ ៥៤៦ ផ្លូវលេខ ៣៧១ ភូមិ ម័រ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ។

ទី ៥/ឈ្មោះ សឿន សានវិសុខ ភេទ ប្រុស ២១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកមជ្ឈមណ្ឌលកំសាន្តរ៉ុក ស្នាក់នៅ ផ្ទះជួលគ្មានលេខ ផ្លូវលំ សង្កាត់ បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី៦/ឈ្មោះ ញឹម សុវណ្ណារ៉ូ ភេទ ប្រុស អាយុ១៦ ឆ្នាំជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្កកណ្តាល។

ទី៧/ឈ្មោះ ស៊ុន សុភក្រ្តា ភេទ ប្រុស អាយុ ១៧ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរះសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថាជនសង្ស័យទាំង០៧ នាក់ខាងលើត្រូវបានការិយាល័យធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ផ្សេងគ្នាតាំងពីថ្ងៃទី១០កុម្ភះរហូតដល់ថ្ងៃទី១២កម្ភះនេះដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កំរិតស្រាលរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។

លោកនាយការិយាល័យប្រាប់ទៀតថាក្នុងករណីបង្ក្រាបជនសង្ស័យទាំង០៧ នាក់ បានសារភាពថាកន្លងមកពួកវាធ្លាប់ធ្វើសកម្មភាពប្រព្រឹត្តបទល្មើស(ប្លន់យកម៉ូតូ និងឆក់ទ្រព្យសម្បត្តិ) ពីប្រជាពលរដ្ឋ ចំនួន ១៥ករណីផងដែល។

ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើការិយាល័យលោកធ្វើការដកហូតម៉ូតូចំននួន០៤គ្រឿងជាមធ្យោបាយល្មើសនិងកាំភ្លើងខ្លីមួយដើមប្រើខ្យល់បាញ់គ្រាប់កង់។

គួររំលឹកថាក្រុមដែលសមត្ថកិច្ចបង្ក្រាបខាងលើនេះចុងក្រោយកាលពីវេលាម៉ោង០២និង៣០នាទីទាបភ្លឺថ្ងៃទី១០កុម្ភះក្រុមជនសង្ស័យបានធ្វើសកម្មភាពស្ទាក់ផ្លូវប្លន់ម៉ូតូមួយគ្រឿងម៉ាកSUZUKI smash ពណ៌ខ្មៅពីបុរសម្នាក់មិនបានសម្រេចនៅចំណុចផ្លូវលេខ៣៦៩ភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅក្នុងហេតុការណ៍នេះបណ្តាលអោយម្ចាស់ម៉ូតូរងរបួសបែកមុខមាត់ដៃជើងដោយសារក្រុមជនសង្ស័យដេញធាក់ផ្តួល។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!