ព្រឹតិ្តការណ៍ថ្មីៗ

ចរចាមិនត្រូវ បញ្ជូនទៅតុលាការ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកទឹកឈូ

6 ខែ មុន 843 តូ សុផល

ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៏នៅស្រុកទឹកឈូរ កាលពីថ្ងៃទី ៥ កុម្ភះ ២០១៩ កន្លងទៅ ដោយសារ ភាគីខាងរថយន្ត សម្របសម្រួលជាមួយភាគីខាង ម៉ូតូមិនត្រូវ  នៅព្រឹកថ្ងៃទី ១២ ខែកុម្ភៈ ម្ចាស់រថយន្តបានប្រគល់រថយន្ត មកសមត្ថកិច្ចដើម្បីបន្តនិតិវិធីទៅតុលាការ។

ជុំវិញការណីខាងលើនេះដែរ ស្នងការដ្ឋានគរបាលខេត្តកំពត បានចេញ សេចក្តីបំភ្លឺម្តងរួមមកហើយ ចង់ជ្រាបច្បាស់សូមអានលម្អិតដូចខាងក្រោម៖ 

«ក្នុងនាមស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ខ្ញុំសូមធ្វើការបំភ្លឺដល់បងប្អូនសាធារណៈជន និងក្រុមគ្រួសាររបស់ប្អូនជនរងគ្រោះមេត្តាជ្រាបថា : កាលពីថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង ១៤:០០ នាទី មាន គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តលើដងផ្លូវជាតិលេខ ៣ (កំពត-វាលរេញ) ស្របទិសគ្នា នៅក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះពិនិត្យ វាស់វែង និងសាកសួរព័ត៌មាននៅកន្លែងកើតហេតុ ព្រមទាំងយកវត្ថុតាងទាំងពីរមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះតូច ។

ក្រោយពីបានពិនិត្យវាស់វែង និងប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ យើងសន្និដ្ឋានបានថា ករណីគ្រោះថ្នាក់នេះ គឺបណ្តាលមកពីម៉ូតូបើកបរក្នុងល្បឿនលឿន ហើយជ្រុលទៅបុករថយន្តដែលបានបត់ចូលទៅផ្លូវរមណីយដ្ឋាន ណាតាយ៉ាទាំងកម្រោល នៅលើជាយផ្លូវផ្ទុយ ទិសគ្នា ប៉ះត្រង់ទ្វារមុខប៉ែកខាងឆ្វេងរថយន្ត បណ្តាលឲ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ ។ ផ្អែកតាមកំណត់ហេតុវាស់វែង ករណីនេះ គឺបង្កឡើងដោយអ្នកបើកម៉ូតូបើកបរខ្ជីខ្ជា បើកបរក្នុងល្បឿនលឿន ។

ដោយឡែក ក្នុងករណីដែលសមត្ថកិច្ចអនុញ្ញាតឲ្យភាគីរថយន្តត្រឡប់ទៅវិញដោយសារ រថយន្តមិនមានកំហុស ក្នុងការបើកបរ មានអ្នកធានាក្នុងការទទួលខុសត្រូវក្នុងការចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ហើយក្នុងករណីនេះដែរ គឺមិនបណ្តាលឲ្យបាត់បង់អាយុជីវិតរបស់អ្នកបើកម៉ូតូនោះដែរ ហេតុដូច្នេះ សមត្ថកិច្ចបានអនុញ្ញាតឲ្យ ភាគីខាងរថយន្តយករថយន្តទៅជួសជុលប្រើប្រាស់បណ្តោះអាសន្នសិន ទម្រាំហៅចូលដោះស្រាយនៅពេលក្រោយ ៕»

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!