ព្រឹតិ្តការណ៍ថ្មីៗ

William Guang ៖ ករណី ចុះអនុវត្តន៍សាលដីកា នៅស្រុកព្រៃនប់ មានភាពមិនប្រក្រតី

1 សប្តាហ៍ មុន 364 តូ សុផល

William Guang ៖ សង្ខេបលទ្ធផលនៃការសិក្សា លេីករណី ចុះអនុវត្តន៍សាលដីកានៅភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលឈានដល់ហឹង្សា ក្រុមការងារសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោសូមសង្ខេបជូនសាធារណៈជនអោយបានជ្រាបលំអិតដូចតទៅ

១  ករណីនេះមានភាពមិនប្រក្រតីនៅត្រង់ចំណុច ចុះអនុវត្តន៍សាលដីកា យ៉ាងតក់ក្រហល់ ដែលប្រេីប្រាស់យោធាបន្ថែម ១០០ នាក់ ខណៈដែលយោធា មិនមែនជាសមត្ថកិច្ចយុត្តិធម៌ ជាពិសេសនីតិវិធីក្នុងការអនុវត្តន៍សាលដីកាគឺមានភាពមិនទាន់សមស្រប។

២ ករណីនេះយេីងខ្ញុំយល់ថាជាការអនុវត្តន៍ការងារ ខុសច្បាប់ ជាន់លេីខុស ច្បាប់ ព្រោះ ដីនៅចំណុចអនុវត្តន៍សាលដីកានោះជាដីរបស់រដ្ឋឋិតក្នុងគម្របព្រៃឆ្នាំ២០០២ មិនមែនរបស់បុគ្គលណាមួយទេ ករណីនេះគឺមានបុគ្គលមានអំណាចនៅពីក្រោយដេីម្បីបង្កេីតរូបភាពជំលោះ ឈ្លោះគ្នាដណ្ដេីមយកដីរដ្ឋ ដោយយកឯកសាខុសច្បាប់ ជាឯកសាដែលបាននរាករណ៍រួចគ្មានសុពលភាពលេីផ្លូវច្បាប់ទៅប្ដឹង ជាពិសេសតុលាកាកាត់ក្ដីបែងចែកដីរដ្ឋទៅអោយបុគ្គល ខណៈដែលដេីមបណ្ដឹងមិនមែនជាស្ថាប័នរដ្ឋទៅវិញ ! ករណីនេះបង្ហាញថាសាលាខេត្តចូលរួមអនុវត្តន៍សាលដីកា ខុស លេីខុស ដោយមិនជួយការពារដីរបស់រដ្ឋ។

៣ ករណីនេះពិតជាមានប៉ះពាល់ដល់ប្រជាពលរដ្ឋឈានដល់ការរងគ្រោះដោយអាវុធ ហេីយមានរូបភាពព្រៃផ្សៃដែលប៉ះពាល់ធ្ងន់ធ្ងរដល់នយោបាយការអន្តរជាតិខណៈដែលបង្កេីតរូបភាពស្មុគស្មាញមុនពេលប្រតិភូកម្ពុជាទៅទីក្រុងហ្សឺណេវដេីម្បីថ្លែងការណ៍ការពារ បរទេសចោទលាបពណ៌កម្ពុជាលេីបញ្ហាសិទ្ធមនុស្ស។

លទ្ធផលនៃការស៊េីបអង្កេតបន្ថែមទៀត ក្រុមការងារយេីងឃេីញថាមានពាក់ព័ន្ធមន្ត្រីជាន់ខ្ពស់ថ្នាក់ខេត្ត ដែលថ្លេីមធំ វាស់វែងដីរដ្ឋ ជាដីឡូតិ៍ ទិញលក់យ៉ាងអាណាធិបតេយ្យបំផុតខណៈដែលដីនោះនៅជាដីរដ្ឋនៅឡេីយ ដោយពុំមានឯកសាគតិយុត្តិណាបង្ហាញជា បានឃ្វៀល ផ្ដល់អោយឯកជននោះទេ លទ្ធផលស៊េីបអង្កេតដំណាក់កាលទី២នេះយេីងខ្ញុំនិងរៀបចំរបាយការណ៍ភ្ជាប់ភស្តុតាងដាក់ជូនប្រមុខរដ្ឋាភិបាលបន្ថែមទៀត បន្ទាប់ពីលទ្ធផលស្រាវជ្រាវ​លេីកទី១យេីងបានដាក់ជូនប្រមុខរដ្ឋាភិបាលរួចហេីយកាលពីថ្ងៃ ២៨ ខែ មករា ឆ្នាំ ២០១៩ នេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!