ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ បណ្តោយផ្លូវលេខ១៩៦២ សង្កាត់ក្រាំងធ្នង់

2 ខែ មុន 33 តូ សុផល

ភ្នំពេញ៖ អនុវត្តសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ និងដោយមានការណែនាំពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ហ៊ត គឹមនី នាយករងរដ្ឋបាលខណ្ឌសែនសុខបានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈ នៅតាមបណ្ដោយផ្លូវលេខ១៩៦២(មុខសាលាសង្កាត់ក្រាំងធ្នង់)ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ និងផ្លូវសំខាន់ៗមួយចំនួនទៀត និងបានណែនាំប្រជាពលរដ្ឋអោយបញ្ឈប់ការដាក់តាំងលក់ទំនិញ សម្ភាររំលោភលើចិញ្ចើមផ្លូវសាធារណៈបង្ករភាពអនាធិបតេយ្យ ប៉ៈពាល់សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពរាជធានីភ្នំពេញ ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ និងបរិស្ថានអោយបានល្អស្អាត ដើម្បីសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!