ព្រឹតិ្តការណ៍ថ្មីៗ

ឧកញ៉ា ឡេង ណាវ៉ាត្រា៖ មិនស្មានថា មនុស្សដែលខ្ញុំគោរព ដៀលខ្ញុំបែបនេះសោះ “ភ្លេចកំណើ់ត”

1 សប្តាហ៍ មុន 1411 តូ សុផល

ភ្នំពេញ៖ មុននេះ បន្តិច ឧកញ៉ា ឡេង ណាវ៉ាត្រា សរសេរបង្ហោះក្នុងគណនីយ្យហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ សូមគោរពសំពះជំរាបសួរ ដោយកាគោរពបំផុត ខ្ញុំបានឃើញបង (ផែង វណ្ណៈ) និយាយប៉ុន្មានម៉ាត់ធ្វើអោយប្អូនតូចចិត្តបំផុត ប្រសិនកានិយាយនេះបងប្រុសនិយាយសំដៅមកលើប្អូន។

ខ្ញុំសូមទទួលពាក្យថា ខ្ញុំជាពលករ តែមិនទទួលដាច់ខាតពាក្រថាខ្ញុំកញ្ចះគេ ព្រោះពួកខ្ញុំយកកំលាំងទៅដោះដូលុយ និងមានសិទ្ធិស្មើគ្នានៅប្រទេសគេ ហើយក៍ ដើម្បីគ្រួសានិងចូលរួមជួយអភិវឌ្ឈប្រទេសរបស់យើងដែ ។ពាក្រថាខ្ញុំភ្លេចកំណើតតើខ្ញុំភ្លេចកន្លែងណា ខ្ញុំធ្វើបុណ្យរាល់ឆ្នាំនឹង ថែមទាំងបានជូនអំណោយក្នុងស្រុកកំណើតជាប្រចាំ ហើយជួបមនុស្សចាស់ជាពិសេសបងខ្ញុំតែងតែលើកដៃសំពះ បងភ្លេចហើយឬខ្ញុំលើកដៃសំពះបងពេលវីដេអូ call ដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងសំពះ ហេតុអ្វីបងដៀលខ្ញុំទៅរួចប្អូនមិនយល់។

ខ្ញុំក៏ស្អប់ពាក្រថាភ្លេចកំណើតដែរ បងសួរអភិបាលរងស្រុកបាភ្នំ ទៅ តើខ្ញុំជួយអ្វីខ្លះ ហេតុអ្វីបងប្រើពាក្រថាខ្ញុំភ្លេចកំណើតបែបនេះ នេះជាលើកទីមួយហើយបងដៀលខ្ញុំបែបនេះទោះឪពុកខ្ញុំក៍គាត់មិនដែលដៀលខ្ញុំបែបនេះដែ៕ កង់កញ្ចាស់ខ្ញុំគ្មានជិះមែនពីមុនពិតជាអត់ណាស់ តែអីឡូវធ្វើសំណង់ក៏ទិញម៉ូតូជិះបានដែមិនដូចដាក់ទំនាយពេទេ បងកុំស្អប់ប្អូនពេក បងថាខ្ញុំចង់ល្បី ដោយសារជួយគេខ្ញុំទទួល តែខ្ញុំគិតថាប្រហែលប្រសើជាងចង់ល្បីដោយមិនបានជួយ ។

ពិតមែនហើយបងខ្ញុំប្រវត្តិអ្នកក្រ ហើយទៅថ្ងៃមុខគ្មានអ្នកណាអាចមើលដឹងទេថាក្រឬយ៉ាងណាដែ បងនិយាយត្រូវ។ តែសូមបងកុំដាក់ទំនាយអោយខ្ញុំអី ខ្ញុំក៍ចង់ធូធាដែព្រោះខ្ញុំលំបាកច្រើនហើយ ត្រូវជួយគ្រួសារ បងប្អូនច្រើននៅស្រុកយើងព្រោះពូជខ្ញុំអ្នកក្រស្រាប់ហើយ និងជួយសង្គមខ្លះ មួយទៀតខ្ញុំក៍មិនដែលគិតថាខ្ញុំអ្នកមានដែ បងយល់ច្រលំហើយខ្ញុំធ្វើការរកពេលសំរាកគ្មាន។ គឺប្រៀបដូចជាបងអញ្ចឹងពីមុនបងធ្វើកាអ្វី អីឡូវបងធ្វើអ្វីមានតែបងទេទើបដឹងច្បាស់ គ្មាននណាចង់មានកំហុសឬចង់ខ្វះសមត្ថភាព ឡើយ អ្វីៗប្រែប្រួលគ្រប់ពេល។

ខ្ញុំក៍បានត្រៀមចិត្ពខ្លះដែខ្ញុំមិនដែលគិតថាខ្ញុំជោគជ័យរហូតទេ ជាអ្នកមានអ្វីទេ៕

ខ្ញុំសូមបញ្ជាក់ប្រាប់បង
ខ្ញុំមិនបានសូមមីល្ពៅវិនិយោគទេ បងច្រលំមនុស្សហើយ បងជួយពិនិត្យឡើងវិញផង។ ហើយរឹតតែមិនចង់បានចំនេញពីគាត់ ម្យ៉ាងទៀត ក៍មិនបានខឹងនិងប្អូនប្រុសមីល្ពៅដែដែ លុយខ្ញុំជួយ 1000$នេះបើគាត់គិតថាតិចមិនមកយក ខ្ញុំទុកជួយអ្នកផ្សេងក៍បាន បើដឹងថាខ្ញុំជួយហើយខ្ញុំទទួលអារម្មណ៍ឈឺចាប់បែបនេះ ខ្ញុំមិនជួយល្អជាង។ តែបើខ្ញុំសសេរខុសកន្លែងណាសូមបងប្រុសនិងបងប្អូនទាំងអស់អភ័យទោសអោយខ្ញុំផងព្រោះខ្ញុំរៀនបានតិច

#ប្អុនសូមរាយកាកណ៏ជំរាបជូនបង កាលពីសប្ដាហ៏មុន មានមិត្តភក្តិ Vj ALaskoo គាត់ស៊ែប្អូនប្រុសធ្វើមីល្ពៅអោយខ្ញុំជួយ ហើយខ្ញុំក៏សួថាជួយដោយវិធីណា មិត្តភក្តិនៅក្នុងហ្វេសបុក ក៍តបថាជួយវិនិយោគ ខ្ញុំក៍ប្រាប់វិញថា ចឹងអោយគាត់ទាក់ទងមក ។ ក្រោយមកស្រាប់ហ្វេសបុកឈ្មោះមីល្ពៅទាក់ទងមក ពេលនោះខ្ញុំឃើញពត៍មានគេផ្សាយថាមានលោកឧកញ៉ាម្នាក់គេជួយហើយខ្ញុំឆ្ងល់ ខ្ញុំសួថា(ចុះលឺថាមានគេជួយហើយនោះ ) ព្រោះខ្ញុំមិនចង់លូកដៃទៀតទេ តែគាត់ថាមិនទាន់បានទេ ខ្ញុំនឹកស្មានថាគាត់ចង់បានយោបល់និងកាជួយជ្រោមជ្រែងកាវិនិចង់វិនិយោគ ពេលនោះគាត់និយាយថាគាត់មិនវិនិយោគខ្ញុំមានអារម្មណ៏ឆ្ងល់ ចឺងគាត់ទាក់ទងមកខ្ញុំធ្វើអ្វី ហើយខ្ញុំក៍សួទៀតតែគាត់មិនតប ខ្ញុំមិនគិតអ្វីដែ។ បន្ទាប់មកខ្ញុំឃើញគាត់ live ថាគេអោយគាត់២០%ឬ៣០% គាត់ធ្វើមិនបាន គាត់ថាគាត់មិនវិនិយោគ ខ្ញុំមានអារម្មណ៍ស្ដាយជំនួសគាត់ ។

ខ្ញុំស៊ែផុសបញ្ចេញមតិ ក្នុងន័យឆ្ងល់ ហើយក៏ដូចជាកាអោយយោបល់ ព្រោះខ្ញុំchatចុងក្រោយគាត់មិនតប ។ តែរឿងពិត កាសំរេចចិត្តលើគាត់ដដែលតើ ខ្ញុំមានសិទ្ធិអីតែក្រោយមកទើបខ្ញុំដឹងបង Long Sokiry ប្រាប់ថាគាត់ចង់អោយយើងជួយជាលុយខ្លះមិនមែនជួយវិនិយោគទេ ចឹងខ្ញុំក៏យល់ ខ្ញុំប្រាប់ទៅបងគិរីថាខ្ញុំជួយ៥០០ ព្រោះបើដាក់ទៅគាត់ផ្ទាល់ខ្លាចថាខ្ញុំមើលងាយគាត់ តែបងLong Sokiryគាត់មិនតប ខ្ញុំគិតថា ប្រហែលគាត់រវល់។ ស្រាប់តែមានគេ share ម៉ាស៊ីន តំលៃ៣៨០០ ខ្ញុំក៍ស៊ែរូបម៉ាស៊ីននឹងទុក ហើយជួយ១០០០តែម្ដងទៅ ព្រោះម៉ាស៊ីនធូថ្លៃដែរខ្លាចគាត់មិនហ៊ានទាក់ទងមកខ្ញុំ ម្យ៉ាងខ្ញុំរវល់ក៏អោយទាក់ទងមកជំនួយកាខ្ញុំវិញព្រោះបងគិរីក៍មិនតប។

កន្លែងណាដែលបងគិតថាខ្ញុំចង់វិនិយោគជាមួយគាត់ហើយចង់ចំនេញពីគាត់ ហើយខ្ញុំក៍មិនបានខឹងគាត់ដែរ ខ្ញុំមានរូបភាពជូនបងមើលបងមើលចុះ បញ្ចាក់ថាខ្ញុំមិនបានចង់វិនិយោគ ទាញរកផលចំនេញណាមួយឡើយ ខ្ញុំឃើញគេចុះផ្សាយថាខ្ញុំប្រត្តិកម្ម ខ្ញុំក៍លុបខ្ញុំស៊ែចេញ k01 ប្រាប់ខ្ញុំបុស្តិ៍វិទ្យុថាអោយខ្ញុំក៍ខ្ញុំទ្រាំ។

ខ្ញុំគិតថាតិចទៀតគឺសាបហើយ តែបងបែជាដាក់មកធ្ងន់ពេក មិនស្មានថាមនុស្សដែលខ្ញុំគោរពដៀលខ្ញុំបែបនេះសោះ ខ្ញុំមិនចង់ឈ្នះចាញ់អ្វីទេតែមិនចង់អោយបងឬបងប្អូនក្នុង facebook យល់ច្រលំលើប្អូន។

តាមពិតបងជាមនុស្សខ្ញុំគោរព ហើយលឺថានៅជិតស្រុកកំណើតខ្ញុំទៀត លឺល្បីថាបងនៅបឹងព្រះ ចំណែកខ្ញុំនៅត្រពាំងសាលា បើខ្ញុំសសេរខុសកន្លែងណាសូមបងប្រុសនិងបងប្អូនទាំងអស់អភ័យទោសអោយខ្ញុំផង ព្រោះខ្ញុំរៀនបានតិច។

សូមទុកផ្លូវអោយប្អូនរស់ផងបងកុំធ្វើអោយគេស្អប់ប្អូនអី ខ្ញុំគ្មានបំនងអាក្រក់អ្វីទេ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!