ព្រឹតិ្តការណ៍ថ្មីៗ

អុីស្រាអែល​បាញ់​មី​ស៊ី​ល ​ជាច្រើន​គ្រាប់​ដាក់​ ខេត្ត​ភាគខាងត្បូង​ប្រទេស​ស៊ី​រី

4 ខែ មុន 49 តូ សុផល

​យោងតាមការផ្សាយ AMMAN (Reuters) កាលពី​ថ្ងៃ​ច័ន្ទ យោធា​ស៊ី​រី បាន​និយាយថា drone របស់​អ៊ីស្រាអែល​មួយគ្រឿង បាន​បាញ់​មី​ស៊ី​ល​ចំនួន​៤​គ្រាប់​ដាក់​មន្ទីរពេទ្យ

​ដែល​រង​ការបំផ្លិចបំផ្លាញ​មួយកន្លែង និង​ប៉ុស្ដិ៍​ប្រចាំការ​យោធា​នៅក្នុង​ខេត្ត Quneitra ភាគខាងត្បូង​ប្រទេស​ស៊ី​រី ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ីស្រាអែល ប៉ុន្តែ​មានតែ​សម្ភារៈ​ប៉ុណ្ណោះ​ដែល​រង​ការខូចខាត ។

ទីភ្នាក់ងារសារព័ត៌មាន SANA បាន​ដកស្រង់​ប្រភពពី​យោធា​មួយ​ថា យោធា​អ៊ីស្រាអែល​ក៏បាន​វាយប្រហារ​លើ​ទីតាំង​ជាច្រើន​កន្លែង​ទៀតផង​ដែរ តាម​បណ្ដោយ​ភូមិ​មួយចំនួន ដែល​នៅក្បែរ​តំបន់​គ្មាន​យោធា ១៩៧៤ លើ​ព្រំដែន Golan ដែល​យោធា​ស៊ី​រី​ដណ្ដើម​ការកាន់កាប់​ពី​ក្រុម​ឧទ្ទាម​កាលពី​ឆ្នាំមុន​ដោយមាន​ការគាំទ្រ​ដោយ​រុស្ស៊ី​។

ស្ត្រី​អ្នកនាំពាក្យ​យោធា​អ៊ីស្រាអែល​បដិសេធ ផ្ដល់​ការពន្យល់​អំពី​របាយការណ៍​វាយប្រហារ​លើ​ខេត្ត Quneitra នេះ ។

បណ្ដាញ​ផ្សព្វផ្សាយ​រដ្ឋ បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ ថា ទីតាំង​នានា​នៅក្នុង​ខេត្ត Quneitra ដែល​បាន​រង​ការវាយប្រហារ​ដោយ​អ៊ីស្រាអែល ដោយសារ​ការបាញ់​កាំភ្លើង​ធំ​របស់​រថក្រោះ​ជាច្រើន​គ្រឿង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!