ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ត្រីភ្លាត់ស្នៀតឆក់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម!!!

8 ខែ មុន 24 តូ សុផល

ខេត្តស្ទឹងត្រែង៖សាកសពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្លាប់នៅចំណុចក្នុងអូរ ក្រឡាពោះ ស្ថិតនៅភូមិ ស្វាយរៀងឃុំ តាឡាត ស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣២ នាទីថ្ងៃត្រង់។

បើតាមរបាយការណ៍ បានអោយដឹងថា បុរសម្នាក់ដែលបានស្លាប់នៅក្នុងអូរ នោះមានឈ្មោះ ឡៃ ផៃ អាយុ៤៥ឆ្នាំ រស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។ បើតាមការរៀបរាប់ពី ប្រពន្ធសាកសពបាន ឲ្យដឹងថា ប្តីរបស់គាត់បានបាត់ខ្លួនតាំងពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៩ នៅពេលនោះ ប្ដីរបស់គាត់បានកាន់ក្បាលឆក់ ឆក់ត្រីមួយគ្រឿង ចេញទៅ បាត់ រហូតដល់ថ្ងៃទី១២ នេះ ទើប ប្រជាពលរដ្ឋ ប្រទះឃើញសាកសព ប្ដីគាត់នៅក្នុងអូរ ក៏បានរាយការណ៍ជូនអាជ្ញាធរភូមិឃុំ ដើម្បីចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។ 

បន្ទាប់ពី សមត្ថកិច្ច ធ្វើការត្រួតពិនិត្យហើយ ក៏ ប្រគល់ សាកសព ឱ្យទៅ ក្រុមគ្រួសារ យកទៅធ្វើបុណ្យទៅតាមប្រពៃណី។ 

តាមការបញ្ជាក់ពីសមត្ថកិច្ចថា បុរសដែលបានស្លាប់នៅក្នុងអូរនោះគឺបណ្ដាលមកពី ក្បាលឆក់ត្រី ឆក់ខ្លួនឯង បណ្ដាលឱ្យស្លាប់តែម្ដង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ