ព្រឹតិ្តការណ៍ថ្មីៗ

កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧបត្ថម្ភថវិកាជាង៤លានរៀល និងសម្ភារៈមួយចំនួន ដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីកំពង់ស្ពឺ”

4 ខែ មុន 22 តូ សុផល

កំពង់ស្ពឺ៖ រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានប្រគល់ថវិកាចំនួន៤,៣៣០,០០០រៀល និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីកំពង់ស្ពឺ” ប្រគល់ជូន លោក សរ សុពុត្រា អភិបាលរងខេត្ត ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពុងស្ពឺ ។


មានប្រសាសន៍ នាឱកាសនោះលោក សរ សុពុត្រា អភិបាលរងខេត្តបានលើកឡើងថា យើងជាកងកម្លាំងបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទាំងកម្លាំងកាយ កម្លាំងចិត្ត ពិសេសជាងនេះទៀតបានបម្រើដល់កិច្ចការមនុស្សធម៍ ដ៏ប្រសើរក្នុងសកម្មភាពមនុស្សធម៍ ចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៏ ស្របតាមស្មារតី និងឧត្តមគតិរបស់ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)។


លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ស្របតាមការអំពាវនាវរបស់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)ដើម្បីឲ្យឧបត្ថម្ភដល់មូលនិធិនៃក្តីស្រឡាញ់ ក្រោមប្រធានបទ “រួមគ្នាដើម្បីកំពង់ស្ពឺ” អង្គភាពបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានអំពាវនាវទៅតាមលទ្ធភាពជាក់ស្តែង ដើម្បីរួមចំណែកក្នុងកិច្ចការមនុស្សធម៍ និងលើកស្ទួយឧត្តមប្រយោជន៍ ជាមូលដ្ឋានរួម ជួយគ្នា ក្នុងគ្រាដែលមានការខ្វះខាត និងជួបគ្រោះថ្នាក់ និងគ្រោះធម្មជាតិជាយថាហេតុផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!