ព្រឹតិ្តការណ៍ថ្មីៗ

កម្ពុជា​ -ថៃ​ បើកសិក្ខាសាលាទ្វេភាគីស្តីពីការព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅខេត្តស៊ីសាកេត​ ប្រទេសថៃ

5 ខែ មុន 44 តូ សុផល

ប្រទេសថៃ​ :​ ថ្ងៃ​ទី១១-១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ក្រោយទទួលបានគោលការណ៍អនុញ្ញាត

ពីឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ មន្រ្តីទទួលការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន២០រូបបានទៅចូលរួមសិក្ខាសាលាទ្វេភាគីកម្ពុជា-ថៃ​ ស្តីពីការព្យាបាល​ និងស្តារនីតិសម្បទា​អ្នកញៀនគ្រឿងញៀន​ នៅខេត្តស៊ី​សាកេត​ ប្រទេសថៃ​។

លោកវេជ្ជបណ្ឌិត សារ៉ាយុទ្ធ​ ប៊ុនចៃផានិចវឌ្ឍានា​ Sarayuth​Boonchaipanichwattana​ ប្រធានវិទ្យាស្ថានជាតិព្យាបាលអ្នកញៀនគ្រឿងញៀនរបស់ម្ចាស់ស្ត្រីថៃ (PMNDAT)​បានថ្លែងស្វាគមន៍​យ៉ាងកក់ក្តៅចំពោះសិក្ខាកាមមកពីកម្ពុជាទាំងអស់​ និងបានលេីកសសេីរដល់កិច្ចខិតខំរបស់ភាគីកម្ពុជាលេីការងារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន​ ក៏ដូចជាការទប់ស្កាត់​ បង្រ្កាបបទល្មេីសគ្រឿងញៀនឆ្លងកាត់ព្រំដែនថែរក្សាបាននូវសន្តិសុខ​ជូនប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនប្រទេសជាតិយេីងទាំងពីរកម្ពុជា-ថៃ​។

ក្នុងឱកាសនោះ​ លោកជំទាវ​ ឧត្ដមសេនីយ៍​ឯក​ ជ័​យ​ បុប្ផា​ ​អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ​ប្រធានដឹកនាំ​សិក្ខាកាមបានថ្លែងថា​ រហូតមកទល់ពេលនេះ​ កម្ពុជា-ថៃ​ នៅតែបន្តទទួលរងឥទ្ធិពលពីការចរាចរគ្រឿងញៀនឆ្លងកាត់ដែលមានប្រភពផ្សេងៗ ទាំងមកពីក្នុងនិងក្រៅតំបន់ ហើយការចរាចរគ្រឿងញៀនឆ្លងកាត់នេះ បាននិងកំពុងបន្តបង្កនូវផលប៉ះពាល់យ៉ាងច្រើនដល់សុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឈសង្គម​ ។ ដោយឡែកកម្ពុជាក្នុងឆ្នាំ២០១៨នេះ រកឃេីញអ្នកប្រើប្រាស់គ្រឿងញៀនចំនួន ប្រមាណជាង២ម៉ឺននាក់​ ដែលចំនួននេះគឺមានការកេីនឡេីងបេីធៀបនឹងឆ្នាំ២០១៧​ដោយហេតុថាកម្ពុជាបានរកឃើញអ្នកញៀនគ្រឿងញៀនដែលលាក់ខ្លួនពីសមត្ថកិច្ច ហើយស្ម័គ្រចិត្តទៅទទួលយកសេវាព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្ន និងមូលដ្ឋានសុខាភិបាលក្នុងសហគមន៍។

ក្នុងឱកាសដ៏ថ្លៃថ្លានោះដែរ​ លោកជំទាវ​ ឧត្ដមសេនីយ៍​ឯក​ ជ័​យ​ បុប្ផា​ បានថ្លែងបន្តដោយពាំនាំនូវការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា ចំពោះក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្រសួងសុខភាពសាធារណថៃ​ ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការល្អគាំទ្រជាបន្តបន្ទាប់ទាំងលើផ្នែកពង្រឹងសមត្ថភាព សម្ភារៈ បច្ចេកទេស ក៏ដូចជាថវិកា ដែលធ្វើឱ្យការងារត្រួតពិនិត្យគ្រឿងញៀននៅកម្ពុជាមានការប្រែប្រួលជាវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!