ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តកំពង់ចាម រន្ធត់ចិត្ត ករណីកុមារីម្នាក់ បាត់ខ្លួន រកឃើញវិញ បែរជាស្លាប់ដោយលង់ទឹក

6 ខែ មុន 56 តូ សុផល

កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម

បានដឹកនាំបញ្ជារដោយផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ស្វែងរក កុមារី បាត់ខ្លួនខាងលើ ទីបំផុតរកឃើញហើយ ។ក្មេងស្រីដែលបានបាត់ខ្លួនកាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ បង្កឲ្យផ្អើលឆោឡោ ទាំងក្រុមគ្រួសារ ទាំងអ្នកភូមិ ហើយត្រូវបានឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បាន ដឹកនាំបញ្ជារដោយផ្ទាល់ដល់កម្លាំងសមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ស្វែងរក កុមារី បាត់ខ្លួនខាងលើ ទីបំផុតរកឃើញហើយ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ តែក្លាយជាសាកសពលង់ទឹក ។

កុមារីរងគ្រោះ ឈ្មោះ ចំរើន សុខជា អាយុ៥ឆ្នាំ ដែលរស់នៅជាមួយយាយតា នៅភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ក្មេងស្រីខាងលើ​ មាន​ឪពុកឈ្មោះ ស្រ៊ាន ចំរេីន និងម្តាយឈ្មោះ ធី សុខឡូត ដែលមានទីលំនៅ ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃធ្វេីការងារនៅឯភ្នំពេញហើយបានទុកកូនស្រី ឲ្យនៅជាមួយ លោកយាយលោកតាមេីលថែនៅឯស្រុកកំណើតក្នុង ភូមិកៀនជ្រៃក្នុង ឃុំកៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!