ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ករណីទទួលផលចោរកម្ម!

6 ខែ មុន 28 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ

កងរាជអាវុធតហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីទទួលផលចោរកម្ម។ ជនសង្ស័យទាំង ០២នាក់ នេះ មុនឃាត់ខ្លួន ដំបូងឡើយ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះ សេង ចិត្រ្តា ដែលជាជនរងគ្រោះ បានបាត់រថយន្ត ០១គ្រឿង ម៉ាក TOYOTA MATRIX ពណ៍ទឹកមាស ស៊េរីឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AF-2402 ដោយបានចតទុកក្រោមសំយ៉ាបផ្ទះ ហើយមិនបានយកប័ណ្ណសំគាល់រថយន្ត ប័ណ្ណបើកបរ និងសោរចេញពីរថយន្តនោះទេ ហើយបានចូលទៅក្នុងផ្ទះសំរាកធម្មតា ក្រោយពេលភ្ញាក់ពីដំណេកមកវិញ ទើបជនរងគ្រោះដឹងថា រថយន្តខ្លួនត្រូវបានចោរលួចបាត់។ លុះដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៤:០០នាទី ជនរងគ្រោះបានឃើញរថយន្តរបស់ខ្លួន នៅចំណុច ផ្លូវ១៨២ កែងផ្លូវ២៥៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានជនសង្ស័យ ០២នាក់ កំពុងបើក ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថមូលដ្ឋានខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនភ្លាមៗ។

១/ ឈ្មោះ ហ៊ន ហាក់ ភេទប្រុស អាយុ ៣៦ឆ្នាំ
២/ ឈ្មោះ គ្រៀល ថុន ភេទប្រុស អាយុ៣៩ឆ្នាំ

ក្រោមវិធានការ នៃការសាកសួររបស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្ម កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេបានសារភាពឲ្យដឹងថា មុនសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន ឈ្មោះ ហ៊ន ហាក់ បានចូលលេងល្បែងស៊ីសងនៅណាហ្កាវើល ហើយបានជួបបុរសម្នាក់ អាយុប្រហែល ៣០ឆ្នាំ ដែលកំពុងលេងល្បែងនៅណាហ្កាដូចគ្នា បន្ទាប់មករូបគេទាំង ០២នាក់ បានយករថយន្ត ០១គ្រឿង ម៉ាក TOYOTA MATRIX ពណ៍ទឹកមាស ស៊េរីឆ្នាំ២០០៣ ស្លាកលេខ ភ្នំពេញ 2AF-2402 ទៅដាក់បញ្ចាំ នៅហាងបញ្ចាំមួយកន្លែង មានទីតាំងនៅផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាក់ ១ពាន់ដុល្លា អាមេរិក ហើយបុរសនោះបានឲ្យប្រាក់មកខ្លួន ៥០ដុល្លា អាមេរិក។ បន្ទាប់មកបុរសនោះ ទូរស័ព្ទឲ្យរូបខ្លួនយកប្រាក់ ៥០០ដុល្លា អាមេរិក បន្ថែមទៀត តែរូបខ្លួនបានប្រាប់ថាទាល់តែ លួសរថយន្តនោះហើយទៅបញ្ចាំកន្លែងផ្សេងទើបបាន មួយសន្ទុះក្រោយមកស្រាប់តែមានបុរស ០២នាក់ ជិះម៉ូតូឌុប យកលុយមកឲ្យខ្លួន ១,១០០ដុល្លា អាមេរិក ដើម្បីលួសយករថយន្តនោះមកវិញ។ ក្រោយពេលលួសរថយន្តនោះបាន រូបគេ និងឈ្មោះ គ្រៀល ថុន បានជិះរថយន្តនោះទៅហាងបញ្ចាំមួយកន្លែងទៀត លុះដល់ចំណុច ផ្លូវលេខ២៥៧ កែងផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រូបគេទាំង ០២នាក់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនតែម្តង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!