ព្រឹតិ្តការណ៍ថ្មីៗ

ផ្តាច់ជីវិតអ្នកបើកបរម៉ូតូស្លាប់ ទាំងព្រឹកនៅផ្លូវជាតិលេខ៤

1 សប្តាហ៍ មុន 34 តូ សុផល

ភ្នំពេញ៖ រថយន្តបែនដឹកដីបើកបរលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតទៅបុកនិងម៉ូតូមួយគ្រឿងទៀតបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធម៌។

ហេតុការណ៍នេះបានកើតឡើងកាលពីរវេលាម៉ោងជិត៦ព្រឹកថ្ងៃថ្ងៃទី១២.០២.២០១៩ នៅផ្លូវជាតិលេខ ០៤ចន្លោះគីឡូម៉ែត្រ ១៨៧~១៨៨ ម្តុំភូមិអណ្តូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

សមត្ថកិច្ចបានប្រាប់អៅយដឹងថានៅមុនពេលកើតហេតុគេឃើញមាន រថយន្ត មួយគ្រឿងម៉ាក Nissan Diesel ពាក់ផ្លាកលេខ ចង្កូតស្តាំ kps-0354  មានទិសដៅ ពីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ( អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) មកដល់ចំណុចខាងលើ បានរេចង្កូត មកខាងឆ្វេងដៃរបស់ខ្លួនចូលទៅបុកម៉ូតូ  ០១ គ្រឿងម៉ាក Honda-Dream   ពាក់ផ្លាកលេខ ភ្នំពេញ 1FQ-2722 ដែលមានទិសដៅផ្ទុយគ្នា បណ្តាលអោយសា្លប់បុរសម្នាក់ភ្លាមៗនៅនិងកន្លែង

បើកបរដោយឈ្មោះ ហ៊ុំ រដ្ឋា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅផ្ទះ៧០ ភូមិកាធំ ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្ដាលឲ្យ អ្នកបើកបរម៉ូតូរូបនេះ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ វត្ថុតាងទាំងពីរបានយករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកព្រៃនប់ ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!