ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញ សាកសពបុរសម្នាក់ អណ្ដែតទឹកមកទើរ ក្រោយសាលមហោស្របចតុមុខ

1 សប្តាហ៍ មុន 17 តូ សុផល

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលដើរហាត់ប្រាណក្រោយសាលមហោស្របចតុមុខបានប្រទះឃើញសាកសពបុរសម្នាក់អណ្តែតទឹកមកទើរនៅក្រោយសាលមហោស្រប ក៍រាយការណ៍ជូនសម្ថតកិច្ចដើម្បីចុះធ្វើការត្រួតពិនិត្យ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ងាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ៣០១៩នៅចំណុចក្រោយសាលមហោស្របចតុមុខ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សាកសពបុរសខាងលើគឺមិនស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថាសាកសពបុរសនេះពាក់អាវយឺតដៃខ្លីព័ណក្រហមស្លៀកខោក្រណាត់ព័ណខ្មៅជើងវែងតែប៉ុណ្ណោះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អោយដឹងថាគឺពួកគាត់បានដើរហាត់ប្រាណនៅក្រោយសាលមហោស្របជារៀងរាល់ថ្ងៃទើបតែព្រឹកនេះគាត់បានឃើញសាកសពបុរសម្នាក់អណ្ដែតតាមទឹកមកទើរនៅក្រោយសាលមហោស្របបង្កការភ្ងាក់ផ្អើលដល់អ្នកហាត់ប្រាណនាំគ្នាឈរមើលនិងរាយការណ៍ទៅប៉ូលិសប៉ុស្តិ៍ចតុមុខអោយចុះមកពិនិត្យ។តែដោយការរងចាំយូរពេកសាកសពបុរសខាងលើត្រូវបានប៉ូលិសជើងទឹកដែលនៅក្បែរនោះបានអូសយកសាកសពទៅចងទុកនៅក្រោយសណ្ឋារគារកាំបូតឌីយ៉ាណាដើម្បីរងចាំខាងមន្ត្រីជំនាញមកធ្វើការត្រួតពិនិត្យលើសាកសពថាស្លាប់ដោយសារលុងទឹកឬក៍គេសម្លាប់។

ក្រោយពីការពិនិត្យរួចខាងមន្ត្រីជំនាញបានប្រាប់ថាសាកសពបុរសខាងលើនេះពិតជាស្លាប់ដោយសារលុងទឹកពិតមែន។ហើយប្រជាពលរដ្ឋខ្លះទៀតបាននិយាយប្រហែលជាបុរសនេះមានរឿងក្នុងគ្រួសារដែលធ្វើអោយពិបាកចត្តិទើបលោតទឹកសម្លាប់ខ្លួនបែបនេះ។

បច្ចុប្បន្នសាកសពបុរសខាងលើត្រូវបានសម្ថតកិច្ចដឹកយកទៅតំម្កល់ទុកនៅវត្តទឹកថ្លារងចាំបងប្អូនសាច់ញ្ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!