ព្រឹតិ្តការណ៍ថ្មីៗ

ជាប់ខ្នោះ! ឆក់កាបូបបានសម្រេច តែរត់មិនរួច

1 សប្តាហ៍ មុន 14 តូ សុផល

សៀមរាប៖ នៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩នេះ នគរបាលក្រុងសៀមរាបបានបញ្ជូន ជនសង្ស័យម្នាក់ និងសំណុំរឿង ទៅតុលាកា ចាត់ការតាមនិតិវិធីច្បាប់

បន្ទាប់ពីជនសង្ស័យរូបនេះ បានធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះ កាលពីយប់ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ៧ និង ៣០នាទី នៅចំណុចតាមបណ្តោយផ្លូវ ជា សុីម ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប។

ជនសង្ស័យមាន ឈ្មោះ ម៉ង់ ម៉ន ភេទប្រុស អាយុ ២៤ឆ្នាំរស់នៅភូមិគោកត្នោត សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប មុខរបរកម្មករសំណង់ និងរត់ម៉ូតូឌុបនៅពេលយប់ ប្រើប្រាស់មធ្យោបាយ ម៉ូតូឌ្រីមពណ៌ខ្មៅ១គ្រឿងស៊េរី២០១១ពាក់ស្លាកលេខ បាត់ដំបង 2K-6268 ធ្វើសកម្មភាពឆក់កាបូប ពីជនរងគ្រោះឈ្មោះ រ.ម.ន ភេទស្រី អាយុ ១៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង។

ជនសង្ស័យ ក្រោយធ្វើសកម្មភាពហើយ បានជិះម៉ូតូសំដៅទៅទិសខាងកើតបានប្រហែល៥០០ម៉ែត្រ ដល់ចំនុចការ៉ាសសាំងតេលា ក្នុងភូមិខ្នារ ក៏ត្រូវបានប្រជាពលរដ្ឋនិងប្រជាការពារភូមិខ្នារ រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ ឃាត់បាន និងដកហូតបានវត្ថុតាង ជាការបូបពណ៍ខ្មៅរបស់ជនរងគ្រោះមកវិញ ។

ជនសង្ស័យ ត្រូវបានបញ្ជូនទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រាវនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ដើម្បីកសាងសំណុំរឿងទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!