ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែខសុឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀន !

2 ខែ មុន 37 តូ សុផល

ភ្នំពេញ៖សមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបជនសង្ស័យចំនួន០៤នាក់ បន្តបន្ទាប់ ពាក់ព័ន្ធ ករណីប្រើប្រាស់និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២៣ និង០០នាទី ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចតាមផ្លូវបេតុង  ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន០៤នាក់រួមមាន ៖ទី០១-ឈ្មោះ មុត ណាត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ (ប្រើប្រាស់)។

ទី០២-ឈ្មោះ យ៉ុ សុតទិ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិម័លសង្កាត់ដង្កោ ខណ្ឌដង្កោ (ប្រើប្រាស់)។

ទី០៣ឈ្មោះ ឡាវ ស្រូយ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (រក្សារទុក)

ទី០៤ឈ្មោះ គោក ស៊ីណាត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបុរីម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ(រក្សារទុក) ។

សម្ភារៈកដហូតរួមមាន ៖ ម្សៅក្រាម០៤កូនថង់(សង្ស័យថាជាថ្នាំញៀន) និងជញ្ជីងថ្លឹងគ្រឿងញៀនមួយគ្រឿង ។

ដោយមើលឃើញពីសន្តិសុខសុវត្ថិភាពរស់បងប្អូនប្រជាពលរដ្ឋក្រោមការចង្អុលបង្ហាញរបស់លោកវរៈសេនីឯក ហួរ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខបានបញ្ជាឱ្យដាក់កម្លាំងតាមគោលដៅនិងល្បាតក្នុងមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យជួញដូរនិងប្រើប្រាស់គ្រឿងញៀនជាបន្តបន្ទាប់ក្នុងមូលដ្ឋានខណ្ឌសែនសុខ ។

បច្ចុប្បន្ន វត្ថុតាងនិង ជនសង្ស័យទាំង០៤នាក់កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!