ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃួង ស្រង ត្រូវបានតែងតាំងជាប្រធានកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនិងលោក ម៉ប់ សារិន ជាប្រធានកិត្តិយស

2 ខែ មុន 38 តូ សុផល

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា បានសម្រេចប្រកាសតែងតាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជា ប្រធានប្រធានកាកបាទក្រហមរាជធាននីភ្នំពេញ

និងលោកម៉ប សារិន ជាប្រធានកិត្តិយស និងទទួលស្គាល់ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា និងក្រុមកាកបាទក្រហម ក្នុងការឆ្លើយតបទៅនឹងតម្រូវការដឹកនាំរបស់សាខាកាកបាទក្រហមរាជធានីភ្នំពេញ ។

ពិធីប្រកាសនេះ ធ្វើឡើង កាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការសាខាកាកបាទក្រហមរាជធានីភ្នំពេញ ខណ្ឌចំការមន ក្រោមវត្តមានលោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងមន្ត្រីកាកបាទ ក្រហមរាជធានី ជាច្រើនរូបទៀត ។

យោងតាមសេចក្តីសម្រេច លេខ០០៦ កក្រក.ធធ.ចត ត្រូវបានប្រកាសតែងតាំងលោក ម៉ប់ សារិន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមរាជធានីភ្នំពេញអាណត្តិទី៥ ជំនួសលោក ឃួង ស្រេង ។ ចំណែកលោក ឃួង ស្រេង អភិបាលរាជធានី ត្រូវបានប្រកាសតែងតាំងជាប្រធានសាខាកាកបាទ
ក្រហមរាជធានីភ្នំពេញ និងលោក មាន ចាន់យ៉ាដា អភិបាលរងរាជធានី ជាអនុប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមរាជធានី ។

លោកស្រី ឃួន សុដារី ក្នុងឱកាសនោះបានសម្តែងនូវការសាទរ ក្នុងការរៀបចំរចនាសម្ព័ន្ឋ កាកបាទក្រហមកម្ពុជា និងជំរុញដល់សាខាកាកបាទក្រហមរាជធានីភ្នំពេញ ត្រូវបន្តភារកិច្ច និងខិតខំបម្រើការងារមនុស្សធម៌ អោយសមថា កាកបាទក្រហមកម្ពុជា គឺជាជំនួយការមនុស្សធម៌ដល់រាជរដ្ឋាភិបាល និងជាជំនួយការ ក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាលផងដែរ់។

លោកស្រីបន្តថា ពាក់ព័ន្ធនឹងការងារកាកបាទក្រហមកម្ពុជានេះ យើងជាមន្ត្រីនិងអាជ្ញាធរត្រូវរួមគ្នា ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ពោលគឺទីណាមានការលំបាក ទីនោះត្រូវតែមានក្រុមការងារយើងចុះជួយសង្គ្រោះដោយផ្ទាល់ ។លោកស្រីថា បេសកម្មរបស់យើងគឺជាអ្នកនាំមុខគេលើ ការងារមនុស្សធម៌ ដោយត្រូវគៀងគរ ទាំងមនុស្សនិងសម្ភារៈ ថវិការទៅជួយជនរងគ្រោះដោយផ្ទាល់។ លោកស្រីបញ្ជាក់ថា ចាប់ទីថ្ងៃទី១១ កុម្ភៈ ២០១៩នេះតទៅការរៀបចំផ្គត់ផ្គង់ ក្រុមការងាររបស់យើងត្រូវតែមានភាពបត់បែននិងរស់រវើកទៅតាមអាណត្តិរបស់រាជរដ្ឋាភិបាល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!