ព្រឹតិ្តការណ៍ថ្មីៗ

តាមចាប់ដល់បន្ទប់ជួល​ បន្ទាប់ពីឆក់ទូរស័ព្ទ IPhone X ពីជនជាតិចិន​ បានសម្រេច ភ្លេចមើលមានភ្ជាប់GPS គេចខ្លួនបានជិត១ម៉ោង​

4 ខែ មុន 65 តូ សុផល

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត​ស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់​ តាមរយះទូរស័ព្ទភ្ជាប់​ប្រព័ន្ធ GPS របស់ជនរងគ្រោះ​ជាជនជាតិចិន ក្រោយពីត្រូវបានជនសង្ស័យជិះម៉ូតូ មកឆក់ទូរស័ព្ទ IPhone X បានសម្រេច នៅចំណុចម្ដុំគីរីរម្យ​​ ហើយគេចខ្លួន​មកពួនសង្ងំក្នុងបន្ទប់ជួលមួយកន្លែង​​ ខណៈដែលមិនដឹងថាទូរស័ព្ទមានភ្ជាប់GPS ទើបត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន​ កាលពីម៉ោង០១:១៥នាទីយប់រំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ រួមទាំងដកហូតម៉ូតូដែលជិះធ្វើសកម្មភាពនោះមួយគ្រឿងទៀតផងដែរ។

ហេតុការណ៍កើតឡើងនៅ​វេលាម៉ោងប្រហែល០១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ នៅចំណុចម្ដុំគីរីរម្យ​ ផ្លូវព្រះសីហនុ​ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ហេីយត្រូវសមត្ថកិច្ចតាមរកឃេីញនៅ​ចំណុចផ្លូវលំ ក្នុងភូមិដើមចាន់​ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​។

ជនសង្ស័យ​មានឈ្មោះ ស៊ុន សុភ័ត្តា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះមិនចាំលេខ​ មានទីលំនៅ​សង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ ចំណែកឯជនជាតិចិនម្ចាស់ទូរស័ព្ទ​ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

សម្ភារៈដកហូតមាន​ ម៉ូតូ​ម៉ូតូមួយគ្រឿង​ ម៉ាក​ ហុងដាឌ្រីម​ (Honda Dream)​ ស៊េរីឆ្នាំ​២០១៨​ (មិនចាំស្លាកលេខ​)។ និងទូរស័ព្ទ​ IPhone X ពណ៍ខ្មៅ​ (ជារបស់ជនរងគ្រោះដែលជាជនជាតិចិន​) ។

បច្ចុប្បន្នជនសង្ស័យរួមទាំងម៉ូតូដែលជិះធ្វើសកម្មភាពខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជូនទៅធ្វេីការសាកសួរនៅ​ស្នងការដ្ឋានរាជធានីភ្នំពេញ​ ដេីម្បីរងចាំចាត់ការបន្តតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!