ព្រឹតិ្តការណ៍ថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ៖ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ

2 ខែ មុន 25 តូ សុផល

ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សេដ្ឋកិច្ចកម្ពុជា មិនអាចរំពឹងលើជំនួយបរទេសតែមួយមុខនោះទេ

ហើយក៏មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីបានសរសេលើបណ្តាញសង្គមនៅថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៩នេះយ៉ាងដូច្នេះថាស្ថានភាពនយោបាកើនឡើងជាបន្តបន្ទាប់។

សម្តេចបន្តថា សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុំព័ទ្ឋដោយទារុណកម្ម និងការកៀបសង្កយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ ចំពោះចំណូលពន្ឋគយ គឺបានត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់និងកាន់តែរឹងមាំ។

ប្រទេសយើងពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាលប៉ុន្តែឥឡូវគឺបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយនឹងកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាករណ៍របស់យើងទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

សម្តេចបានបញ្ជាក់ថា«កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះ ដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។

សម្តេចតេជោក៏បានអរគុណដល់បងប្អូនអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលបានបំពេញកាតព្វកិច្ចបង់ពន្ឋ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេសជាតិ។ វិស័យឯកជនទាំងអស់នៅកម្ពុជា ដែលបានរួមចំណែកអភិវឌ្ឍន៍ប្រទេស នឹងពង្រឹងសេដ្ឋកិច្ចជាតិអោយបានរឹងមាំមកទល់សព្វថ្ងៃ និង អរគុណបងប្អូនជនរួមជាតិ និងក្មួយៗយុវជន ដែលបានចូលរួមថែរក្សាការពារសន្តិភាពសម្រាប់ប្រទេសជាតិយើង។

សូមជម្រាបថាការលើកឡើងរបស់សម្តេចតេជោ ហ៊ុនសែនក្រោយមួយថ្ងៃពីសហភាពអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធមកលើកកម្ពុជា។ សហភាពអឺរ៉ុបបានចាប់ផ្តើមដំណើរការដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននូវការទទួលបានអាទិភាពរបស់កម្ពុជាលើទីផ្សារសហភាពអឺរ៉ុបក្រោមគម្រោងពាណិជ្ជកម្ម គ្រប់យ៉ាងលើកលែងតែអាវុធ ឬEBA ។EBAអាចត្រូវបានលុបចោលប្រសិនបើប្រទេសទទួលផល មិន គោរពសិទិ្ធមនុស្សនិងសិទ្ធិការងារសំខាន់ៗ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហភាពអឺរ៉ុប បានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានដឹងថា ការបើកដំណើរការនីតិវិធីដកEBAបណ្តោះអាសន្នមិនតម្រូវឱ្យមានការដកពន្ធនាំចូលភ្លាមៗនោះទេ ផ្ទុយទៅវិញវាចាប់ផ្តើមរយៈពេលនៃការត្រួតពិនិត្យយ៉ាងល្អិតល្អន់។ ប្រជាជន។

ប្រព័ន្ធអនុគ្រោះពន្ធក្រោម កម្មវិធីទំនិញគ្រប់មុខ លើកលែងគ្រឿងសព្វាវុធ ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដូច្នេះកម្ពុជាទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធនេះ កាលពីឆ្នាំ២០១២ ក្រោមប្រព័ន្ធអនុគ្រោះពន្ធកម្ពុជា បានរួចផុតពីកាតព្វកិច្ចពន្ធ ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!