ព្រឹតិ្តការណ៍ថ្មីៗ

កម្មកររោងចក្រ​ W&D ផ្ទុះការតវ៉ាជាថ្មី​ ខណៈពេលទទួលឲ្យចូលធ្វើការវិញ បែរភាគីក្រុមហ៊ុនបិទទ្វារ មិនឲ្យចូលឡើយ​ បង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរខណ្ឌមានជ័យ​ ចុះមកជួយសម្របសម្រួល…!

8 ខែ មុន 39 តូ សុផល

រាជធានីភ្នំពេញ​ ៖ កម្មករកម្មការនី​ ផ្ទុះការតវ៉ាជាថ្មីទៀតហេីយ បន្ទាប់ពីថៅកែរោងចក្រនោះ បាន​បិទទ្វារ​​មិនឲ្យពួកគេចូលបំពេញការងារ ដូចការជូនដំណឹងរបស់រោងចក្រ ចុះថ្ងៃទី២៩ ខែ​មករា ថៅកែរោងចក្រ W&D សម្រេចទទួលយកកម្មករទាំងអស់ ដែលក្រុមហ៊ុនបានបញ្ឈប់ពេលកន្លងមក ឲ្យចូលធ្វើការងារវិញ ដោយទុករយៈពេល ២សប្តាហ៍។ លុះក្រុមកម្មករកម្មការនីក៏បាននាំគ្នា ចូលបំពេញការងារវិញ នាព្រឹកព្រលឹមថ្ងៃទី១១​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ ប៉ុន្តែបែរភាគីក្រុមហ៊ុនបិទទ្វារ មិនឲ្យកម្មករចូលបំពេញការងារឡើយ ដែល​ជំរុញ​ឲ្យ​ក្រុម​កម្មករ​ទាំងអស់នោះ​ផ្ទុះការ​តវ៉ាជាថ្មីទៀត។

កន្លងមកក្រុមហ៊ុន W&D ដែលជារោងចក្រកាត់ដេរមួយ​ មានទីតាំងនៅតាមបណ្ដោយផ្លូវលេខ២១៧ ស្ថិតក្នុងក្រុម៤ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានបិទសេចក្ដីប្រកាស អោយកម្មករនិយោជិកទាំងអស់ ដែលក្រុមហ៊ុនបានបញ្ឍប់នោះ​ ចូលធ្វើការជាធម្មតាវិញ លើកលែកតែកម្មករមួយចំនួនតូច​ ដែលញះុញុុង គំរាមកំហែង ជេប្រមាថ និងរារាំងកម្មករដទៃ​ មិនអោយចូលធ្វើការប៉ុណ្ណោះ តែកម្មករដែលបានចូលធ្វើការមានកាតពណ៍លឿង ចំនួន (៧២៤នាក់) ក្នុងចំណោមកម្មករ ១៨០០នាក់ (ប្រុស ២៣៩នាក់) បង្កអោយមានការកកស្ទះចរាចរណ៍​ទាំងព្រលឹម​ផងដែរ​ ។

ប៉ុន្តែក្រោយទទួលបានដំណឹងនេះ​ភ្លាម លោក​ ពេជ្រ​ កែវមុនី​ អភិបាលនៃគណៈ​ អភិបាលខណ្ឌមានជ័យ​ បានចាត់ឲ្យលោក​ ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ​ ដឹកនាំមន្ត្រីពាក់ព័ន្ធ​ រួមទាំងលោក​ អ៊ុំ​ ហឿង​ ចៅសង្កាត់ស្ទឹងមានជ័យទី៣​ ចុះមកជួយសម្របសម្រួល​ជាមួយតំណាងក្រុមហ៊ុន​ជាបន្ទាន់​។

ចំណែកឯសមត្ថកិច្ចវិញ​ឃេីញមានលោក​ ឯម​ ភារី​ នាយប៉ុស្តិ៍ស្ទឹងមានជ័យ៣​ និងលោក​ ឡេង​ ចន្ទសុភ័ត្រា​ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ​ ដឹកនាំកម្លាំងរក្សាសណ្ដាប់ធ្នាប់​ និងសម្រួលចរាចរណ៍​ កុំអោយមានការកកស្ទះ​ នៅចំណុចខាងលេី​នេះផងដែរ។

ប្រភពព័ត៌មានបានអោយដឹងថា ក្រុមកម្មករកម្មការនីខាងលេីក៏បាននាំគ្នា ធ្វេីការតវ៉ា សុំចូលបម្រើការងារទាំងអស់គ្នាវិញ ដោយពុំមានការរើសអើង ដោយភាគីខាងរោងចក្រប្រកាន់គោលជំហរថា ឲ្យកម្មករចូលធ្វើការងារវិញ។ ដល់ពេលកម្មករចូល បែរជាបិទទ្វាមិនឲ្យកម្មករចូលទៅវិញ។

ជាមួយគ្នានេះដែរ​ លោក តាំង ម៉េង ជាមេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន W&D បានច្រានចោលការលើកឡើងនេះ ហេីយបញ្ជាក់ប្រាប់វិញថា​ រោងចក្រ គឺទទួលយកកម្មករទាំងអស់ ឲ្យចូលបម្រើការងារវិញ ប៉ុន្តែលើកលែងតែកម្មករជាង ១០០នាក់​ប៉ុណ្ណោះ ដែលកម្មករទាំងនោះ បានញុះញង់​ឲ្យកម្មករដទៃទៀតតវ៉ា និងបង្កការរាំងស្ទះដល់ដំណើរការរកស៊ីរបស់ក្រុមហ៊ុន​។

ទោះជាយ៉ាងណា​ កម្មករចំនួន ១០៧៦នាក់ កំពុងឈរនៅខាងមុខក្រុមហ៊ុន នៅតែទាមទារអោយក្រុមហ៊ុន ទទួលយកក្រុមកម្មករដែលញ៉ុះញ៉ង់ទាំងនោះ​ បានចូលធ្វើការដែរ ទើបកម្មករ កម្មការនីដែល​ប្រមូលផ្ដុំ​គ្នាទាំងអស់នោះ​ ទេីបព្រមចូលធ្វេីការវិញទាំងអស់គ្នា ៕ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ