ព្រឹតិ្តការណ៍ថ្មីៗ

គិតត្រឹរំលងអាធ្រាត្រ​នេះ​ ពុំទាន់មានការចាប់ផ្សឹក ព្រះតេជគុណ ហោ សុខុន ចៅអធិការវត្តច្បារអំពៅ​ នោះទេ​ ខណៈកម្លាំងសមត្ថកិច្ចចម្រុះ​ដាក់ប្រចាំការ​នៅជុំវិញបរិវេណវត្តដដែល!

6 ខែ មុន 325 តូ សុផល

រាជធានីភ្នំពេញ​ ៖ ព្រះតេជគុណ ហោ សុខុន ព្រះចៅអធិការវត្តច្បារអំពៅ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ តែងតែ Live វីដេអូ តាមគណនេយ្យហ្វេសប៊ុក​ផ្ទាល់ខ្លួនរបស់ព្រះតេជគុណ​ ចំពោះការមានសង្ឃដីកា ពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ​ផ្សេងៗនោះ​ ត្រូវបានគណៈកម្មការចម្រុះរួមទាំងមន្ទីរ​ធម្មការនិងសាសនា​រាជធានីភ្នំពេញ​ ចុះអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយនោះ​ ធ្វេីយ៉ាងណាកុំឲ្យមានការភាន់ច្រលំ​ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបន្តទៀត​។

ក្រោយមានការសាកសួរតាំងពីម៉ោងជាង២រសៀល ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩មកនេះ គណៈកម្មការចម្រុះបានសម្រេចជាបណ្តោះអាសន្ន ឲ្យព្រះតេជគុណ​ ហោ សុខុន ចៅអធិការវត្ត​ច្បារអំពៅ​ ធ្វើកិច្ចសន្យាបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាព ផ្សព្វផ្សាយព័ត៌មានមិនពិតទាំងឡាយណា នាំឲ្យមានភាន់ច្រលំ និងឲ្យចេញផ្សាយ Clip ផ្សព្វផ្សាយព័ត៌មាននោះឡើងវិញ ដេីម្បីប្រាប់ទៅសាធារណៈជន ធ្វើយ៉ាងណាកុំឲ្យមានការភាន់ច្រលំ​ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះបន្តទៀត​។

ប្រភពព័ត៌មានច្បាស់ការបានអោយដឹងថា​ បេីគិតត្រឹមម៉ោង៥ល្ងាចនេះ​ ពុំទាន់មានការចាប់ផ្សឹកចាប់ផ្សឹក ព្រះតេជគុណអគ្គបណ្ឌិត ហោ សុខុន ចៅអធិការវត្ត​ពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ និងជាប្រធានផ្សព្វផ្សាយព្រះធម៌តាមវិទ្យុនិងទូរទស្សន៍​នៅឡេីយទេ​ នេះបេីតាមការបញ្ជាក់ពីលោក ផន ដាវី ប្រធានមន្ទីរធម្មការរាជធានីភ្នំពេញ មិនដូចការចុះផ្សាយ និងចែកចាយតាមបណ្តាញសង្គមនោះទេ ប៉ុន្តែគ្រាន់តែគណៈកម្មការចម្រុះចុះធ្វេីការការសម្របសម្រួលជាមួយព្រះតេជគុណ ហោ សុខុន តែប៉ុណ្ណោះ។

លោក ផន ដាវី បានបញ្ជាក់ថា នៅមុននេះបន្ដិចមានការសម្របសម្រួលមួយ ដឹកនាំដោយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជាមួយមន្ទីរធម្មការ និងសាសនា, គណៈសង្ឃ និងអាជ្ញាធរពាក់ព័ន្ធ ដោយជួបជាមួយព្រះតេជគុណ ហោ សុខុន នៅក្នុងវត្តច្បារអំពៅ ដោយស្នើឲ្យព្រះអង្គបញ្ឈប់ការ Live វីដេអូ មានសង្ឃដីកាពាក់ព័ន្ធទៅនឹងបញ្ហាប្រទេសជាតិ តទៅទៀត។

ប្រធានមន្ទីររូបនេះ បានបន្ថែមថា ក្រោយពីមានការសម្របសម្រួលរួចហើយ ព្រះតេជគុណ ហោ សុខុន បានទទួលយកការណែនាំរបស់អាជ្ញាធរនិង​គណៈកម្មការ​ចម្រុះរួចហេីយ ព្រមទាំងបាន Live វីដេអូឡើងវិញ ពាក់ព័ន្ធករណីដដែលនេះ កុំឲ្យមានការយល់ច្រឡំតទៅទៀត។

ជាមួយគ្នានេះដែរ​ បេីកគិតត្រឹមម៉ោង០០:០០រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​​ ឃេីញមានកម្លាំងសមត្ថកិច្ចចម្រុះ​ មានទាំងកម្លាំងអាវុធហត្ថ​ និងកម្លាំងនគរបាល​ រួមទាំងអាជ្ញាធរពាក់ព័ន្ធ​ កំពុងប្រចាំការនៅខាងក្រៅវត្ត​ និងនៅក្នុងបរិវេណវត្ត​ពោធិ៍ព្រះបាត្រ ហៅវត្តច្បារអំពៅ​ សង្កាត់ច្បារអំពៅ២​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ដោយមិនទាន់ដឹងមូលហេតុអ្វីនោះទេ​ បង្កការភ្ញាក់ផ្អើលឡេីង​ដល់បងប្អូនប្រជាពលរដ្ឋ​ និងក្រុមអ្នកសារព័ត៍មានចុះទៅមេីលទាំងយប់ផងដែរ។​ តែដោយសារតែមិនទាន់ដឹងថាជាករណីអ្វី​នោះ​ ទេីបប្រជាពលរដ្ឋនិងក្រុមអ្នកសារព័ត៌មាន​ នាំគ្នាត្រលប់ទៅគោលដៅវិញរៀងៗខ្លួន៕ (ម៉េង)

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!