ព្រឹតិ្តការណ៍ថ្មីៗ

ផ្លូវប្រវែង១៧០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ០២ចូលដល់វត្តច្រនៀងផ្អែម ត្រូវបានបើកការដ្ឋានស្ថាបនា ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ

1 សប្តាហ៍ មុន 15 តូ សុផល

ខេត្តតាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញបើកការដ្ឋាន ស្ថាបនាផ្លូវ១ខ្សែ ដែលមានប្រវែង១៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ចាក់កៅស៊ូប្រភេទ DBST  ចាប់ពីផ្លូវជាតិលេខ០២ ចូលដល់វត្តច្រនៀង ស្ថិតនៅឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋ មិនឲ្យសាង់សងឬរំលោភលើដីចំណីផ្លូវរបស់រដ្ឋ ព្រោះប្រសិនបើបងប្អូនប្រជាពលរដ្ឋបានចូលរួមចំណែកជាមួយនឹងអាជ្ញាធរមិនរំលោភដីចំណីផ្លូវ វាគឺជាការចូលរួមចំណែក និងបង្ហាញឲ្យឃើញពីការយល់ដឹង ការគោរពច្បាប់របស់ ប្រជាពលរដ្ឋ ទៅលើដីចំណីផ្លូវ ពិសេសគឺនៅពេលដែលរដ្ឋត្រូវការធ្វើការពង្រីកផ្លូវ ឬជួសជុលផ្លូវ ចាក់កៅស៊ូជាដើម គឺមិនមានការប៉ះពាល់ ឬក៏ខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះឡើយ ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ផ្លូវ១ខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើផលប្រយោជន៍រួម ព្រោះផ្លូវជាសសៃឈាមសេដ្ឋកិច្ច គឺមានផ្លូវមានសង្ឃឹម ម្យ៉ាងទៀត នៅពេលដែលទទួលបានផ្លូវ១ខ្សែនេះហើយ គឺយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាផ្លូវនេះ ឲ្យបានគង់ វង្សទុកសម្រាប់កូនចៅជំនាន់ក្រោយ និងទុកជាសម្បត្តិរួម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!