ព្រឹតិ្តការណ៍ថ្មីៗ

ច្បាស់ហើយ! បុរសជនជាតិ បង្ហោះសារថា បានចម្លងមេរោគអេដស៍ ទៅបុរសនារីជាច្រើននៅខេត្តកំពត

2 ខែ មុន 116 តូ សុផល

ស្នងការនគរបាលខេត្តកំពតចេញ សេចក្តីបំភ្លឺ ករណីបង្ហោះពាក្យពេចន៍ប្រាស់ចាកពីច្បាប់កម្ពុជាតាមប្រព័ន្ធបណ្តាញសង្គម Facebook ។បន្ទាប់ពីពិនិត្យឃើញមានការបង្ហោះពាក្យពេចន៍ប្រាស់ចាកពីច្បាប់កម្ពុជា តាមប្រព័ន្ធបណ្តាញសង្គមកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០១៩ ភ្លាមៗ នោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត  ក៏បានបញ្ជាដល់ការិយាល័យជំនាញ ធ្វើការស្រាវជ្រាវរកម្ចាស់ គណនីហ្វេសបុកដែលមាន ឈ្មោះ ELITOK ROBIL ជាបន្ទាន់ លុះនៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ ជនបរទេសឈ្មោះ ELITOK ROBIL ជនជាតិទួរគី អាយុ ៥២ ឆ្នាំ នេះបានមកបង្ហាញខ្លួននៅឣធិការដ្ឋានក្រុងកំពត ។

បន្ទាប់ពីបានធ្វើការសាកសួរជនបរទេសរូបនេះបានបដិសេធថាខ្លួនមិនបានបង្ហោះពាក្យពេចន៍ទាំងនេះទេ ព្រោះAccountរបស់គាត់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយកទៅប្រើតាំងពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១១:៥០ នាទី ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ជូនសមត្ថកិច្ច ជនបរទេសរូបនេះ បានស្ម័គ្រចិត្តទៅជោះឈាមត្រួតពិនិត្យរកមើលមេរោគ HIV តែលទ្ធផលមិនមានមេរោគ HIV នោះទេ បន្ទាប់ពីបានធ្វើកិច្ចសន្យាថានឹងមិនធ្វើឣ្វីដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខសង្គម ក៏ដូចជាច្បាប់របស់ប្រទេសកម្ពុជារួចមក សមត្ថកិច្ចក៏សម្រេចឲ្យជនបរទេសរូបនេះវិលត្រឡប់ទៅវិញ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!