ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែន ! សូម្បីតែស្លាកមហាវិថី ឈ្នះ ឈ្នះ ក៏រថយន្តបែនដឹកដី មិនប្រណីដែរ

1 សប្តាហ៍ មុន 54 តូ សុផល

ភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់បើកគេចពីរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុក និងស្លាកមហាវិថី ឈ្នះ ឈ្នះ បណ្តាលអោយរងការខូចខាត។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី១១ មករា ២០១៩ ស្ថិតនៅបណ្តោយមហាវិថី ឈ្នះ ឈ្នះ ក្នុងខណ្ឌព្រែកព្នៅ។


បើតាមសមត្ថកិច្ច បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តបែនដឹកខ្សាច់មួយគ្រឿងពាក់ស្លាក់លេខភ្នំពេញ 3A- 3905 ធ្វើដំណើរពីកើតទៅលិចយ៉ាងលឿនគេច និងរថយន្តមួយគ្រឿងទៀតជ្រុលទៅបុក និងស្លាកមហាវិថី ឈ្នះ ឈ្នះ បណ្តាលអោយរងការខូចខាត់បាក់ថ្មមហាវិថីឈ្នះ ឈ្នះ ចំណែករថយន្តខូចខាត់នៅ ទ្វាររថយន្តខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងយករថយន្តបែនដឹកខ្សាច់

មករក្សាទុកនៅចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយជាក្រោយទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!