ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋស្នើ អភិបាល និង អធិកាខណ្ឌដង្កោ ពិនិត្យមើល រថយន្តតាក់សុីឈប់ចតចាប់ម៉ូយ ម្តុំស្ពានដែកផង  

8 ខែ មុន 33 តូ សុផល

ភ្នំពេញ ៖ រថយន្តឈ្នួល រថយន្តតាក់សុី ចតឈប់ ដោយសេរី គ្មានសណ្តាប់ធ្នាប់ ចាប់ម៉ូយ តាមដងផ្លូវ២១៧ ចំណុចអតីតៈស្ពានដែកចំការដូង ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពុំឃើញមាន អាជ្ញាធរ សមត្ថកិច្ច ចុះរៀបចំ ឬចាត់វិធានការ ដើម្បីឲ្យមានសណ្តាប់ធ្នាប់តាមដងផ្លូវខាលើឲ្យបានល្អប្រសើរ ឡើយ ទុកបណ្តោយ ស្អេកស្កះ រថយន្តឈ្នួល តាក់សុី ពេញផ្លូវនិងបង្កការកកស្ទះចរាចរណ៍ ។

តាមពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់លើកឡើងថា ទោះជាពលរដ្ឋរស់នៅម្ដុំនិងក្ដី ឬ អ្នកដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ ក្ដីមានការ រអ៊ូរទាំ ព្រោះអាចបង្កកកស្ទះដោយសារការចត ឈប់រថយន្ត ឈ្នួល រថយន្តតាក់សុី ព្រោះចំណុចខាងលើនៅជាប់ភ្លើងស្តុប ជាប់ស្ពាន ជាហេតុធ្វើឲ្យមានការកកស្ទះចរាចរណ៍ក៏មិនដែលឃើញ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការ សម្រួលដងផ្លូវ ដើម្បីជាប្រយោជន៍របស់ពលរដ្ឋ សង្គមឡើយ ។ ខណៈដែល សណ្តាប់ធ្នាប់ សុវត្តិភាព សាធារណៈ ដងផ្លូវត្រង់ចំណុចចាប់ពីស្ពានថ្មអតីតៈស្ពានដែកចំការរហូតដល់ ផ្សារចំការដូង ផ្សារ សារឿនយ៉ានី នៅតាមចិញ្ចើមផ្លូវ ពេញទៅដោយ រថយន្តឈ្នួល តាក់សុី ចត ឈប់ ចាប់ម៉ូយ បាត់អស់សណ្តាប់ធ្នាប់ ។

ការចត ឈប់ រថយន្តតាមចិញ្ចើមផ្លូវ ពីសំណាក់ ក្រុមរថយន្តតាក់សុី ចាប់ម៉ូយខាងលើ ត្រូវបានប្រជាពលរដ្ឋ អ្នកធ្វើដំណើរ សំណូមពរផងដែរ ដល់អាជ្ញាធរ ជាពិសេស លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ  លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និង ស្ថាប័នសមត្ថកិច្ច មេត្តាជួយសម្រួល ចុះពិនិត្យរៀបចំដងផ្លូវខាងលើ ឲ្យមានសណ្តាប់ធ្នាប់ សោភ័ណ្ឌភាព ឡើងវិញ ជាប្រយោជន៍ មុខមាត់សង្គមយើង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ