ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំរឿនទូទៅប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩

1 សប្តាហ៍ មុន 16 តូ សុផល

 ភ្នំពេញ៖ នៅព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ០៨,០០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានញ្ជេីញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំរឿនទូទៅប្រជាជន នៅក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០១៩ ដែលប្រារព្ធធ្វេីឡើងនៅវិទ្យាល័យវត្តកោះ ស្ថិតនៅក្នងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ 

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានកាអញ្ជើញចូលរួមពី លោក ហែម អាន ប្រធានក្រុមប្រឹក្សារខណ្ឌដូនពេញ តំណាងមន្ទីរផែនការរាជធានីភ្នំពេញ អធិការរងនគរបាលខណ្ឌ លោក លោកស្រីចៅសង្កាត់ទាំង១១ លោកនាយនគរបាលប៉ុស្តិ៍ទាំង១១ លោក លោកស្រីជាគ្រូបង្គោលប្រចាំខណ្ឌ និង លោក លោកស្រីជាមន្ត្រីជំរឿនទាំងអស់ សរុបចំនួន ៨៣នាក់ ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានមានប្រសាន៍ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលជំរឿន គឺដើម្បីទទួលបានការរាប់ប្រជាជនទាន់សម័យកាល (តាមអាយុ និងភេទ)  តាមលក្ខណៈប្រជាសាស្ត្រ សេដ្ឋកិច្ចសង្គម  ស្របតាមគោលនយោបាយ និង យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

ជាទីបញ្ចប់ លោ អភិបាល បានផ្តាំផ្ញើរដល់សិក្ខាកាមទាំអស់ ត្រូវខិតខំយកទុកដាក់រៀនសូត្រ និង ចូលរួមអោយបានពេញលេញក្នុងពេល ៤ថ្ងៃនេះ ដើម្បីសម្រេចបានជោគជ័យក្នុងកាធ្វេីជំរឿនប្រជាពលរដ្ឋឆ្នាំ២០១៩ ជូនប្រទេសជាតិមាតុភូមិ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!