ព្រឹតិ្តការណ៍ថ្មីៗ

ឈើប្រណិត ២២៣ដុំត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាបនិងរឹបអូស

2 ឆ្នាំ មុន 3 តូ សុផល

ស្ទឹងត្រែង៖  នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការបង្ក្រាបបទល្មើសព្រៃឈើពីរលើក ស្ថិតនៅចំណុចផ្លូវជាតិលេខ៧៨ចាស់ ភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង និងមួយលើកទៀត ស្ថិតនៅចំណុចច្រកចូលភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ។ បើតាមសំដីភ្នាក់ងារ GRK News បានអោយដឹងថាកម្លាំង អាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. រថយន្តចំនួន០២គ្រឿង
០២. ឈើប្រណិតប្រភេទធ្នងចំនួន ២២៣ដុំ ស្មើនឹង១.៩៤ម៉ែត្រគូប
វត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង បញ្ចូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្ត តាមនីតិវិធី ។

13310478_506453879547426_2289453366982269517_n 13315560_506453919547422_1373392057543689762_n

13321740_506453922880755_2825587720937205679_n

11872305_10153513108267508_7760316066293043812_o

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ