ព្រឹតិ្តការណ៍ថ្មីៗ

សាយ សំអាល់ ឆ្លើយបែបណា ៣សំនួររបស់ ពេជ្រ ស្រស់ ?

4 ខែ មុន 75 តូ សុផល

គណបក្សយុវជនកម្ពុជា ៖  ១. តើក្រសួងបរិស្ថានមានចំណាត់ការបែបណាចំពោះការបំផ្លាញព្រៃឈើដែលរងការការ
កាប់បំផ្លិចបំផ្លាញជាបន្តបន្ទាប់គ្រប់ទីកន្លែង?
២. តើក្រសួងបរិស្ថានអាចពិចារណានិងកំណត់ភូមិសាស្រ្តអោយបានច្បាស់លាស់បានឬទេ មុននឹងផ្តល់នូវអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនណាមួយជៀសវាងមានជម្លោះជាមួយប្រជាពលរដ្ឋអាស្រ័យផលក្នុងតំបន់?

៣.តើក្រសួងបរិស្ថានមានគម្រោងដាក់ប្រព័ន្ធកែច្នៃទឹកស្អាតតាមអាគារតូច ធំរបស់ក្រុមហ៊ុន និងសហគ្រាសនានាមុននឹងបង្ហូរចេញទៅសមុទ្រទន្លេ បឹង ដើម្បីការពារបរិស្ថានចម្រុះ………។

ចម្លើយពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន (ឯកឧត្តម សាយ សំអាល់)

១. ការកាប់បំផ្លាញព្រៃឈើ ខាងក្រសួងបរិស្ថានគឺ កំពុងខិតខំទប់ស្តាត់ ប៉ុន្តែត្រូវឲ្យមានការចូលរួមយ៉ាងស្វិតស្វាញពីកម្លាំងចម្រុះក្នុងមូលដ្ឋានជាក់ស្តែង និងការចូលរួមពីក្រសួងកសិកម្ម ដោយកំណត់មុខសញ្ញាកំណាត់ឈើថាឈើដែលបានដឹកចេញនោះជាឈើក្នុងបរិវេនអាជ្ញាប័ន ឬជាឈើលួចកាប់ខុសច្បាប់ដូច្នេះការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើត្រូវឲ្យមានការចូលរួមពីគ្រប់ភាគីតែម្តង ទើបអាចទប់ស្កាត់បានល្អ…។

២. ចំពោះអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនគឺរដ្ឋាភិបាលបានបិទការផ្តល់នូវអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចដល់ក្រុមហ៊ុនតាំងពីឆ្នាំ២០១០ និងឆ្នាំ២០១២ មកម្ល៉េះ ហើយក្រសួងបរិស្ថានកំពុងពិនិត្យលើក្រុមហ៊ុនទទួលបានអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ច ដើម្បីវាយតម្លៃអំពីការអនុវត្តនូវអាជ្ញាប័នត្រឹមត្រូវឬទេ ហើយបើសិនជាខាងក្រសួងបរិស្ថានពិនិត្យឃើញពីភាពមិនប្រក្រតីណាមួយរបស់ក្រុមហ៊ុនចំពោះការអនុវត្តអាជ្ញាប័នសម្បទានដីសេដ្ឋកិច្ចក្រសួងនឹងធ្វើការដកហូតនូវអាជ្ញាប័ននោះពីក្រុមហ៊ុនមកវិញហើយក្រុមហ៊ុននោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរដែលមិនអាចជៀសបានឡើយ។

៣. ចំពោះគម្រោងដាក់ប្រព័ន្ធកែច្នៃទឹកស្អាតនៅតាមអាគារតូច ធំ របស់ក្រុមហ៊ុន និងតាមសហគ្រាសនានាមុននឹងបង្ហូរចេញទៅសមុទ្រ ទន្លេ បឹងគឺខាងក្រសួងបាននឹងកំពុងធ្វើជាមួយក្រុមហ៊ុនមួយចំនួនហើយ នឹងបន្តធ្វើទៅទៀត ហើយពង្លឿនឲ្យឆាប់រហ័សផងដែរ ដើម្បីរៀបចំនូវប្រពន័្ធទឹស្អាត..។

៣ ចម្លើយខាងលើនេះ គឺជាការឆ្លើយរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានដែល ឯកឧត្តម ពេជ្រ ស្រស់ បានសួរទៅកាន់គាត់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!