ព្រឹតិ្តការណ៍ថ្មីៗ

រថយន្តបែនដឹកដី ចង់សាកកម្លាំងជាមួយរថភ្លើង

2 ខែ មុន 29 តូ សុផល

ខេត្ត​ព្រះសីហនុ​៖ រថយន្តបែនដឹកដីបេីកបរខ្វះការប្រុងប្រយត្ន័ឡេីងលេីផ្លូវរថភ្លេីងស្រាប់តែមានរថភ្លេីងមួយខ្សែបុកពេញទំហឹងបណ្តាលអោយក្បាល់ដាច់ពេញពីរផ្លូវហេតុការណ៍នេះ កេីតឡេីងកាលពីរថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំ​ ច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹង​ថ្ងៃទី​១១ ខែកុម្ភះ  ឆ្នាំ ២០១៩ វេលាម៉ោង ១០ និង ១៥នាទី លើផ្លូវដែក ត្រង់ចំណុចភូមិព្រែកទល់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ប្រភពប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កដោយ រថយន្តបែនដឹកដី ១គ្រឿងម៉ាក HYUNDAI ពណ៌ ទឹកប្រាក់ គ្មានផ្លាកលេខ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិច ឆ្ពោះទៅ កើត លុះដល់ចំណុចខាងលើបានបុកនឹង រថភ្លើង ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បណ្ដាលឲ្យធ្លាក់ក្បាលរថភ្លើងចេញពីលើផ្លូវដែក តែមិនបណ្ដាលឲ្យមានអ្នករងរបួសទេ ។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួនបាត់អស់។

បច្ចុប្បន្ន រថយន្ត ត្រូវសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!