ព្រឹតិ្តការណ៍ថ្មីៗ

ផ្តិតមេដៃព្រោងព្រាត ប្ដឹង លោក តាន់ គឺមរឹទ្ធ ក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត រឿងរំលោភយកដីផ្លូវនិងបិទផ្លូវ មិនអោយពួកគាត់ប្រើប្រាស់

1 សប្តាហ៍ មុន 49 តូ សុផល

ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋ៤៤នាក់ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅថ្ងៃចន្ទ័ទី១១ ខែគុម្ភះ ឆ្នាំ២០១៩នេះ បានកើតទុក្ខមិនសុខចិត្ដបានផ្ដិតមេដៃប្ដឹង ទៅលើ លោក តាន់ គឺមរឹទ្ធ មានតួនាទីជាក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត និងជា នាយកក្រុមហ៊ុនសំណង់ បុរី និងផ្ទះល្វែង ឈ្មោះ តារឹទ្ធអ៊ីនវេសន៍ មែន និងក្រុមហ៊ុន សំរឹទ្ធពៅ ដែលបានបិទផ្លូវដែលពួកគាត់ធ្លាប់ ប្រើប្រាស់នៅលើផ្លូវមួយខ្សែរនេះជិត១០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋទាំង៤៤នាក់ ដែលបាននាំគ្នាផ្ដឹតមេដៃនៅលើពាក្យបណ្ដឹងប្ដឹង លោ កតាំងគឺម រឹទ្ធ ជាក្រុមប្រឹក្សា ក្រុងប៉ោយ ទៅសាលាក្រុងប៉ោយប៉ែត អោយលោកសាន ហូរ ចៅហ្វាយក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយ និង ជួយរក យុត្តិធម៌ជួនដល់ពួកគាត់។

ប្រជាពលរដ្ឋបានចោទ លោក តាន់គឺមរឹទ្ធ ថាបានត្រូវរ៉ូវគ្នា ជាមួយនិង ក្រុមការងារវាស់វែងជាលក្ខណៈប្រពន្ធ ធ្វើបណ្ណ័កម្មសិទ្ធ ដែលបានវាស់វែងយកផ្លូវ ធ្វើជាកម្មសិទ្ធនិងបិទផ្លូវមិនអោយប្រជាពលរដ្ឋប្រើប្រាស់បន្តរទៅទៀត ដែលពួកគាត់បានប្រើប្រាស់អស់រយៈពេលជិត១០ឆ្នាំមកនោះ។

ប្រជាពលរដ្ឋបន្ថែមថាលោកតាន់គឺមរឹទ្ធ ជាក្រុមប្រឹក្សា ក្រុង និងជាស្ដេចអ្នកមាន និងមានទាំងក្រុមហ៊ុនបុរីនិងក្រុមហ៊ុនផ្ទះល្វែង តែនៅតែមានគំនិត្យ ស្មោគគ្រោគ បំពានយកសូម្បីតែផ្លូវដែលពួកគាត់កំពុងតែប្រើប្រាស់សព្វថ្ងៃ ដោយគ្មានការអ៊ៀនខ្មាស់ អីបន្តិចសោះ នេះក៍ដោយសារតែដីមានតំលៃថ្លៃ។

លោកអនុភូមិអនុសាមគ្គីមានជ័យ បានអោយដឹងថា ដីនេះគឺជាតំបន់ជម្លោះ ធ្ងន់ធ្ងរដែលបានបាញ់សម្លាប់មនុស្សអស់៥នាក់កាលពីឆ្នាំ២០០៦ក្រោយមកប្រមុខរាជរដ្ឋាភិបាលបានកាត់ដីនេះបែងចែក អោយប្រជាពលរដ្ឋមួយភាគ ហើយលោក តាន់គឹម រឹទ្ធបានទិញដីនេះមួយភាគពីប្រជាពលរដ្ឋ ហើយលោកតាន់គឺម រឹទ្ធបានធ្វើរបងបិទមួយលើករួចមកហើយនៅពេលទិញដីបាន ក្រោយមកប្រជាពលរដ្ឋអត់មានផ្លូវធ្វើតំណើរ ក៍បានធ្វើសំណើរទៅអាជ្ញាធរក្រុងសង្កាត់ កាលពីលោក ង៉ោ ម៉េងជ្រួន នៅជាចៅហ្វាយក្រុងប៉ោយប៉ែត និងបាន សម្រេចឯកភាព បើកផ្លូវមួយខ្សែរនេះទុកជាផ្លូវសាធារណៈ ឡើងវិញរហូតមកដល់សព្វថ្ងៃនេះត្រូវលោក តាន់ គឺមរឹទ្ធ ធ្វើការបិទផ្លូវសាជាថ្មី។

លោក តាន់ គឹមរឹទ្ធ បានអោយក្រុមការងារយើងដឹងថា ដីនេះប្រភេទដើមជាដីចំការ ចែកដាច់ពីប្រជាពលរដ្ឋចំនួន១៨គ្រួសារនិងដីរបស់លោក បើចឹងដីរបស់គាត់បានធ្វើរបងឃាំងដូចដីតាំងគឹមហេង ចឹងដែ កាលនោះ លោក ង៉ោ ម៉េងជ្រួន នៅជាអភិបាលក្រុងប៉ោយប៉ែត ដោយលោកបានឃើញផលលំបាករបស់ប្រជាពលរដ្ឋនៅទីនោះមានការលំបាកក្នុងការរំដោះទឹកស្អុយនិងការធ្វើតំណើរលោកក៍បានទុកផ្លូវមួយម៉ែតកាយទ្រូងដាក់លូរំដោះទឹកស្អុយព្រមទាំងទំលាយបេតុងរបងអោយពួកគាត់ធ្វើចរាចរណ៍បាន និងមិនបានបិទផ្លូវដូចដែលអ្វីដែលប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងលោកនោះទេ៕ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!